លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ដល់បុគ្គលិកពេទ្យចិនក្នុងយុគសម័យថ្មី

2021-08-19 18:31:12 |ប្រភព:CRI

  ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១ គឺជាទិវាគ្រូពេទ្យចិនលើកទី ៤ ។ ខណៈពេលជំងឺCOVID-19នៅតែបន្តរាលដាលនៅទូទាំងពិភពលោក ប្រទេសចិនកំពុងស្តារឡើងវិញដោយជ្រុងជ្រោយហើយ ក្នុងនោះ បុគ្គលិកពេទ្យចិនគឺមិនអាចខ្វះបានទេ ។ ខាងក្រោមនេះ សូមចាប់អារម្មណ៍ពីទឹកចិត្តសប្បុរសរបស់គ្រូពេទ្យចិនដ៏ឱ្យគោរពទីស្រឡាញ់បំផុតនៅក្នុងយុគសម័យថ្មីតាមរយៈរូបភាពអំពីគ្រូពេទ្យចិនជួយសង្គ្រោះជីវិតនិងព្យាបាលអ្នករងរបួសនិងសុន្ទរកថាពាក់ព័ន្ធរបស់លោក Xi Jinping ប្រធានរដ្ឋចិន ។

  បុគ្គលិកសុខាភិបាលនិងផែនការគ្រួសារទូទាំងប្រទេសចិនគោរពតាមកម្មវត្ថុនៃវិជ្ជាជីវៈ ខិតខំធ្វើការនិងបណ្តុះស្មារតីខ្ពង់ខ្ពស់ស្តីពី” គោរពអាយុជីវិត ជួយសង្រ្គោះនិងព្យាបាលអ្នករងរបួស សុខចិត្តលះបង់និងផ្តល់សេចក្តីស្រឡាញ់គ្មានព្រំដែន”  ។

——លោក Xi Jinping 

  ត្រូវតែយកចិត្តទុកដាក់និងថែទាំដល់បុគ្គលិកពេទ្យ និងបង្កើតបរិយាកាសការងារដ៏ល្អប្រសើរសម្រាប់ពួកគេ ដើម្បីធ្វើឱ្យបុគ្គលិកពេទ្យទាំងអស់មានភាពងាយស្រួល មានទំនុកចិត្តនិងមានស្រណុកចិត្តក្នុងការចូលរួមក្នុងភារកិច្ចដ៏ពិសិដ្ឋនៃការជួយសង្រ្គោះនិងព្យាបាលអ្នករងរបួស ។

——លោក Xi Jinping 

  ត្រូវតែយកចិត្តទុកដាក់និងថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់បុគ្គលិកពេទ្យ ។ បង្កើនកិត្តិយសខាងអាជីពរបស់បុគ្គលិកពេទ្យតាមរយៈវិធីគ្រប់បែបយ៉ាងនិងបង្កើតបរិយាកាសល្អប្រសើរដែលគោរពគ្រូពេទ្យនិងយកចិត្តទុកដាក់ចំពោះសុខាភិបាលនៅក្នុងសង្គមទាំងមូល ។

——លោក Xi Jinping

  ពង្រឹងការការពារ ការយកចិត្តទុកដាក់និងការថែទាំចំពោះបុគ្គលិកពេទ្យនិងលើកកម្ពស់ឋានៈសង្គមរបស់បុគ្គលិកពេទ្យ ។

——លោក Xi Jinping

  បុគ្គលិកពេទ្យជួរមុខគឺនឿយហត់បំផុត ពួកគេស៊ូទ្រាំនឹងសម្ពាធទាំងរាងកាយនិងផ្លូវចិត្តដែលពិបាកនឹកស្មានដល់ ។  សមមិត្តជាច្រើនកកិតចេញឈាមនៅលើមុខនិងដៃរបស់ពួកគេ ពួកគេគឺជាមនុស្សដែលគួរឱ្យស្រឡាញ់បំផុតនៅក្នុងយុគសម័យថ្មី ។

——លោក Xi Jinping

  ត្រូវពង្រីកស្មារតីនៃការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ផ្សព្វផ្សាយឱ្យបានស៊ីជម្រៅនូវវីរភាពគំរូនៅសម័យទំនើប ដើម្បីបង្កើតបរិយាកាសល្អប្រសើរដែលគោរពគ្រូពេទ្យនិងយកចិត្តទុកដាក់ចំពោះសុខាភិបាល ។

——លោក Xi Jinping