លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងពេលឆ្លើយតបនឹងសំណួរអំពីអាហ្វហ្កានីស្ថានក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី១៨ ខែសីហាថា ភាគីចិនរំពឹងទុកថា កងកម្លាំងអាហ្វហ្កានីស្ថាននិងបក្សសម្ព័ន្ធនានារបស់អាហ្វហ្កានីស្ថាននឹងអាចបង្កើតរដ្ឋាភិបាលមួយដែលមានភាពបើកទូលាយនិងបរិយាប័ន្នតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា។
ក្រៅពីនេះ លោកក៏បានគូបញ្ជាក់ពេលឆ្លើយសំណួរស្តីពីភាគីចិននឹងចូលរួមក្នុងការស្តារអាហ្វហ្កានីស្ថានឡើងវិញដែរឬទេថា ភាគីចិនរំពឹងទុកថា កងកម្លាំងអាហ្វហ្កានីស្ថាននិងបក្សសម្ព័ន្ធនានារបស់អាហ្វហ្កានីស្ថានឹងអាចដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ដើម្បីចៀងវាងកើតមានសង្គ្រាមថ្មីនិងគ្រោះមហន្តរាយមនុស្សធម៌ និងជំរុញឱ្យស្ថានការណ៍អាហ្វហ្កានីស្ថានសម្រេចបានការធ្វើអន្តរកាលប្រកបដោយស្ថិរភាព។ ភាគីចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយមេត្រីភាពចំពោះប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ ចំណុចនេះមិនថានៅអតីតកាល បច្ចុប្បន្នកាលឬពេលអនាគតក៏ដោយ ក៏នៅតែមិនកែប្រែនោះទេ៕