កាលពីថ្ងៃទី ១៨ ខែសីហា លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក MoeenQureshi រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថាន ។
ថ្លែងក្នុងកិច្ចជំនួប លោកWang Yiបានលើកឡើងថា ក្រោមស្ថានភាពបច្ចុប្បន្ន ប្រទេសចិននិងប៉ាគីស្ថានមានភាពចាំបាច់ក្នុងការបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា សំដៅដើរតួនាទីជាលក្ខណៈស្ថាបនាក្នុងការគាំទ្រអាហ្វហ្កានីស្ថានសម្រេចការធ្វើអន្តរកាលប្រកបដោយស្ថិរភាព និងគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ភាគីចិនសូមកោតសរសើរចំពោះភាគីប៉ាគីស្ថានដែលទទួលបានការវិវឌ្ឍដ៏សំខាន់ក្នុងការស៊ើបអង្កេតសំណុំរឿងវាយប្រហារដោយពួកភេរវនិយមនៅរោងចក្រវារីអគ្គិសនីដាស៊ូ ហើយរំពឹងទុកថា ភាគីប៉ាគីស្ថានអាចចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់ ព្រមនិងពន្លឿនវិធានការការពារសុវត្ថិភាពដែលមានភាពគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពខ្លាំងក្លាក៏ដូចជាយន្តការសហប្រតិបត្តិការផ្នែកការពារសុវត្ថិភាពដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីធានាកុំឱ្យកើតមានរឿងបែបនេះទៀត ។
ជាការឆ្លើយតប លោកMoeen Qureshiបានថ្លែងថា ប្រទេសប៉ាគីស្ថានរីករាយបង្កើនការប្រាស្រ័យទាក់ទងជាមួយភាគីចិន ជំរុញអង្គការតាលីបង់អាហ្វហ្កានីស្ថានឱ្យរួមជាមួយបណ្តាភាគី បង្កើតរចនាសម្ព័ន្ធនយោបាយដែលប្រកបដោយបរិយាប័ន្ន និងភាពទូលំទូលាយ ព្រមទាំងបង្កើតយន្តការរួមសហការបែបពហុភាគីដែលបូករួមទាំងប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានក្នុងពេលឆាប់ៗ លោកក៏សូមដាស់តឿនសហគមន៍អន្តរជាតិឱ្យគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់បក្សសម្ព័ន្ធនានានៅអាហ្វហ្កានីស្ថានក្នុងការសម្រេចសន្តិភាពនិងស្ថិរភាព ៕