នៅវេលាម៉ោង ៨ និង ៣៨ នាទី ថ្ងៃទី ២០ ខែសីហា លោកNie Haisheng អវកាសយានិកនៃយានអវកាសសិនចូវ ១២ បានបើកទ្វារបន្ទប់ស្នូលTianheនៃស្ថានីយអវកាសនិងដើរចេញទៅក្រៅ ។ គិតមកទល់ម៉ោង ១០ និង ១២ នាទី អវកាសយានិករួមមានលោកNie Haisheng និងលោកLiu Boming ដែលបានស្លៀកពាក់ឯកសណ្ឋានអវកាសឈ្មោះFeitianដែលស្រាវជ្រាវនិងផលិតដោយប្រទេសចិនដើម្បីប្រើធ្វើសកម្មភាពនៅក្រៅបន្ទប់យានអវកាស ហើយចេញពីបន្ទប់ស្នូលTianheដោយជោគជ័យជាបន្តបន្ទាប់ ព្រមនិងសម្រាប់ភារកិច្ចដំឡើងឧបករណ៍Foot stopperនិងវេទិកាបំពេញការងារក្រៅបន្ទប់យានអវកាសជាដើម ។ បន្ទាប់ពីនោះ ពួកគាត់នឹងរួមគ្នាដំឡើងឧបករណ៍ពាក់ព័ន្ធដែលប្រើនៅក្រៅបន្ទប់យានអវកាស ។
ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានបង្ហាញថា ក្នុងអំឡុងពេលនោះ លោកYang Hongbo អវកាសយានិកដែលស្ថិតនៅក្នុងបន្ទប់យានអវកាសបានជួយសហការជាមួយអវកាសយានិកពីររូបដែលបានចេញបំពេញភារកិច្ចនៅក្រៅ ៕