ក្នុងសម័យពោរពេញដោយបច្ចេកវិទ្យាខ្ពស់ និងរថភ្លើងល្បឿនលឿន ខេត្តយូណានបន្សល់រថភ្លើងយឺតៗ ដែលថ្លៃសំបុត្រធ្វើដំណើរថោក និងឈប់នៅគ្រប់ស្ថានីយ៍ ។ រថភ្លើងយឺតៗនោះឆ្លងកាត់ព្រៃភ្នំ ដែលមិនគ្រាន់តែជា”រថភ្លើងផ្តល់ភាពងាយស្រួលដល់កសិករ”ប៉ុណ្ណោះទេ ថែមទាំងជារថយន្តលក់ផលិតផលកសិកម្មទៀតផង ។
រថភ្លើងលេខ ៥៦៥២ គឺជារថភ្លើងមួយក្នុងចំណោមនោះ វាចេញពីក្រុងគុនមីញទៅស្រុកហុងគុយ ចម្ងាយ ២៦១ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានីយ៍ចំនួន ១៦ មានតម្លៃសំបុត្រជា ៣៦.៥ យ័ន តម្លៃសំបុត្ររវាងស្ថានីយ៍ដែលជិតគ្នាគឺ ៦ យ័ន ។ ក្នុងដើមរដូវស្លឹកឈើជ្រុះ កសិករយកបន្លែ ព្រមទាំងផ្លែឈើស្រស់ និងផ្សិតព្រៃ ដោយជិះរថភ្លើងនាំទៅកាន់ទីផ្សារ។ រថភ្លើងដូចជា“ផ្សារបន្លែចល័ត” ជួយកសិករដឹកជញ្ជូនបន្លែ និងផ្លែឈើ ហើយបង្កើនប្រាក់ចំណូល ។
អ្នកបកប្រែ៖刘蓉