គ្រូពេទ្យប្រចាំភូមិដែលជិះម៉ូតូឆ្លងកាត់ជួរភ្នំ

2021-08-20 18:13:34 |ប្រភព:CRI

  ភូមិយ៉ាងឆាង ឃុំជនជាតិយីនិងជនជាតិម៉ៅជីនភីន ខណ្ឌចុងសាន ទីក្រុងលាវភូនស៊ួយ ខេត្តគួយចូវ ស្ថិតនៅជើងភ្នំ បៃយូ ដែលមានរយៈកម្ពស់ជាង ១៨០០ ម៉ែត្រ។ លោក ចាង ចុងអ៊ូ ជាអ្នកភូមិដែលមានអាយុ៤៩ឆ្នាំ បានធ្វើជាគ្រូពេទ្យប្រចាំភូមិ ថែរក្សាសុខភាពរបស់អ្នកភូមិទាំង ៦៩២៦ នាក់។

  ក្រោយពីបញ្ចប់ការសិក្សាពីអនុវិទ្យាល័យ លោកបានចូលរៀនមុខវិជ្ជាសុខភាពអនាម័យនៅអតីតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈស្រុកយ៉ានស៊ូយ ហើយមានគោលបំណង់ចង់ព្យាបាលនិងសង្គ្រោះអ្នកជំងឺ។ នៅក្នុងឆ្នាំ ២០០២ លោក ចាង ចុងអ៊ូ បានក្លាយទៅជាគ្រូពេទ្យដំបូងនៃភូមិយូងហឺ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ ។

  ឃុំជនជាតិយីជនជាតិម៉ៅជីនភីនមានសណ្ឋានដីស្មុគស្មាញ។ ដើម្បីទៅដល់ផ្ទះរបស់អ្នកភូមិទាន់ពេល លោក ចាង ចុងអ៊ូបានទិញម៉ូតូជជុះមួយសំរាប់ជិះទៅមើលអ្នកជំងឺ។ ឲ្យតែអ្នកភូមិត្រូវការលោក មិនថាក្នុងអាកាសធាតុយ៉ាងណាក៏ដោយ ក៏លោកអាចទៅផ្ទះរបស់អ្នកភូមិទាន់ពេលដែរ។

  ក្រោយពីលោក ចាង ចុងអ៊ូ ក្លាយជាគ្រូពេទ្យគ្រួសារប្រចាំភូមិយ៉ាងឆាងនៅឆ្នាំ២០១៨  លោកបានជិះម៉ូតូលោកទៅមើលអ្នកជំងឺកាន់តែច្រើនឡើង។ លោកមិនត្រឹមតែពិនិត្យសុខភាពរបស់មនុស្សចាស់តាមកាលកំណត់ទេ លោកក៏តែងតែទៅមើលអ្នកភូមិដែលមានជំងឺរ៉ាំរ៉ៃ ព្រមទាំងបង្កើតឯកសារសុខភាពរបស់អ្នកភូមិ។ លោក ចាង ចុងអ៊ូ បាននិយាយថា ឲ្យតែអ្នកភូមិត្រូវការលោក លោកនឹងធ្វើការងារនេះជានិច្ច ដើម្បីថែរក្សាសុខភាពរបស់អ្នកភូមិយ៉ាងឆាង។

  អ្នកបកប្រែ៖李润菁