ក្រុមអ្នកស្រាវជ្រាវចងក្រងក្រុមសម្ព័ន្ធពូជផ្សិតព្រៃនៅក្នុងព្រៃជ្រៅខេត្តយូណាន

2021-08-20 18:14:56 |ប្រភព:xinhua

  ខេត្តយូណានមានកិត្តិនាមជា អាណាចក្រផ្សិតព្រៃ ។ ផ្សិតព្រៃលូតលាស់យ៉ាងល្អប្រសើរ នៅក្នុងអំឡុងពេលពីខែឧសភាដល់ខែកញ្ញារៀងរាល់ឆ្នាំ។ នៅពេលនេះ មានមនុស្សជាច្រើនបានចូលទៅព្រៃជ្រៅ ដើម្បីស្វែងរកផ្សិតព្រៃ​។ ប៉ុន្តែ លោក អ៊ូ កាំង អ្នកស្រាវជ្រាវរងនៃវិទ្យាស្ថានរុក្ខសាស្ត្រក្រុងគុនមីងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន មានគោលបំណងខុសពីអ្នកដទៃ។ ក្រោយពីរកឃើញផ្សិត លោកនឹងដឹកជញ្ជូនពួកវាទៅដល់បន្ទប់ពិសោធន៍ដោយប្រុងប្រយ័ត្ន ដើម្បីធ្វើការស្រាវជ្រាវ។ ការងារនេះ មានឈ្មោះបច្ចេកទេសថា ផ្សិតចម្រុះនិងការស្រាវជ្រាវការវិវត្តម៉ូលេគុល ពោលគឺការចងក្រងក្រុមសម្ព័ន្ធពូជផ្សិត។

  អ្នកស្រាវជ្រាវបេះនិងប្រមូលគំរូផ្សិតព្រៃនៅក្នុងព្រៃជ្រៅខេត្តយូណាន។ ទោះបីជាព្រៃឈើយូណានសម្បូរធនធានផ្សិតព្រៃដ៏សម្បូរបែប ក៏ការរកឃើញផ្សិតជារឿងលំបាកមួយ។ នៅពេលស្វែងរកឃើញផ្សិត ដែលជាប្រភេទខ្លួនចង់បាន លោក អ៊ូ កាំង នឹងថតរូប។ ក្រោយមក លោកនឹងដាក់គំរូផ្សិតព្រៃនេះក្នុងប្រអប់ដោយប្រយ័ត្នប្រយែង   សំរាប់នាំយកទៅធ្វើការស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធន៍។

  ការងារនៅក្នុងបន្ទប់ពិសោធន៍ រួមបញ្ចូលការកត់ត្រារូបរាងនៃផ្សិតព្រៃ ការរៀបចំរូបភាព ការធ្វើគំរូជាដើម។

  នៅក្នុងគំរូជាច្រើននៃសាលប្រមូលគំរូ លោក អ៊ូ កាំង បានណែនាំគំរូផ្សិតដ៏ពិសេសមួយ ដែលមានឈ្មោះថា ជូលៀងសាន។ ផ្សិតនេះត្រូវបានដាក់ឈ្មោះ ដោយយោងតាមឈ្មោះរបស់ លោក យ៉ាង ជូលៀង ដែលជាអ្នកជំនាញខាងការស្រាវជ្រាវផ្សិត។ នៅក្នុងមជ្ឈដ្ឋានផ្សិត ការដាក់ឈ្មោះផ្សិតតាមឈ្មោះរបស់មនុស្ស គឺជាការសរសើរមួយ ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់អ្នកស្រាវជ្រាវនេះ។

  កន្លះសតវត្សរ៍កន្លងមក អ្នកស្រាវជ្រាវនៃវិទ្យាស្ថានរុក្ខសាស្ត្រក្រុងគុនមីងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានចាក់ឬសនៅតាមព្រំដែននៃប្រទេសចិន ស្រាវជ្រាវនិងធ្វើគំរូផ្សិត។ គិតមកដល់ពេលនេះ ពួកគេបានប្រមូលនិងរក្សាទុកគំរូផ្សិតចំនួនជាង ១០ម៉ឺន។ ការស្រាវជ្រាវរបស់ពួកគេមានលក្ខណៈចម្រុះនិងភាពពិសេសនៃប្រភេទផ្សិតនៅក្នុងភាគនីរតីនៃប្រទេសចិន ក៏បានផ្តល់ការដឹកនាំទ្រឹស្តីចំពោះការការពារនិងអភិវឌ្ឍផ្សិតនៅក្នុងតំបន់នេះផងដែរ។

  អ្នកបកប្រែ៖李润菁