នាពេលថ្មីៗកន្លងទៅនេះ លោក Abdulla Aripov នាយករដ្ឋមន្ត្រីអ៊ូសបេគីស្ថានបានចុះហត្ថលេខាលើបទប្បញ្ញត្តិនៃគណៈរដ្ឋមន្ត្រី ដោយបានអនុញ្ញាតឱ្យវ៉ាក់សាំងកូវីដ១៩មួយប្រភេទរបស់ប្រទេសចិនដែលផលិតដោយក្រុមហ៊ុនបន្ទប់ពិសោធន៍Jurabek លីមីតធីត ដែលជាសហគ្រាសផលិតឱសថរបស់ប្រទេសអ៊ូបេសគីស្ថានចុះបញ្ជី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វ៉ាក់សាំងកូវីដ១៩ដែលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវមីក្រូសរីរាង្គនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន និងក្រុមហ៊ុនផលិតឱសថជីវសាស្ត្រZhifeilongkema លីមីតធីត នៃខេត្តអានហ៊ុយ ប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តលើមនុស្សដំណាក់កាលទីបីជាលក្ខណៈអន្តរជាតិនៅប្រទេសអ៊ូបេសគីស្ថាន ។ ដើមខែមីនា ឆ្នាំនេះ អ៊ូបេសគីស្ថានសម្រេចបាននូវការចុះបញ្ជីវ៉ាក់សាំងកូវីដ១៩ប្រភេទនេះ ហើយបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅអ៊ូបេសគីស្ថាន ។ នៅដើមខែសីហាឆ្នាំនេះ ភាគីចិនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្ទប់ពិសោធន៍Jurabek លីមីធីត ក្នុងន័យរួមគ្នាផលិតវ៉ាក់សាំងកូវីដ១៩នេះនៅអ៊ូបេសគីស្ថាន ៕