ថ្ងៃទី២៣ ខែសីហា លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សចិនបានចុះត្រួតពិនិត្យការងារនៅភ្នំYueliangនៃកសិដ្ឋានព្រៃឈើSaihanbaខេត្តHebeiប្រទេសចិន ដើម្បីពិនិត្យមើលមុខមាត់ធម្មជាតិនៃកសិដ្ឋានព្រៃឈើនិងស្តាប់ការឧទ្ទេសនាមអំពីស្ថានការណ៍ដែលខេត្តHebeiជំរុញការគ្រប់គ្រងប្រព័ន្ធទឹក ភ្នំ វាលស្រែ បឹងបួ វាលស្មៅនិងវាលខ្សាច់ព្រមទាំងការគ្រប់គ្រងនិងអភិរក្សកិសដ្ឋានព្រៃឈើ ហើយសួរសុក្ខទុក្ខអ្នកអភិរក្សព្រៃឈើ។បន្ទាប់មក លោកXiJinpingបានមកដល់ព្រៃឈើរំលឹកលោកWangShanghai ដើម្បីសង្កេតមើលការលូតលាស់នៃព្រៃឈើនៅនឹងកន្លែង ព្រមនិងស្វែងយល់អំពីស្ថានការណ៍ដែលកសិដ្ឋានព្រៃឈើផ្សាព្វផ្សាយស្មារតីSaihanbaនិងជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់៕