យប់ថ្ងៃទី២៣ខែសីហា គណៈកម្មាធិការរៀបចំធ្វើការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូបានប្រកាសថា នឹងមានគណៈប្រតិភូអត្តពលិកចំនួន១៦២ក្រុមទៅចូលរួមការប្រកួតកីឡាអូឡាំពិកជនពិការលើកទី១៦ដែលធ្វើឡើងនៅក្រុងតូក្យូ ដែលច្រើនជាងការប្រកួតកីឡាអូឡាំពិកជនពិការក្រុង Rio លើកមុនចំនួន៣ក្រុម ។ និយាយចំពោះការប្រកួតកីឡាអូឡាំពិកជនពិការក្រុងតូក្យូដែលស្ថិតក្នុងបរិបទជំងឺកូវីដ១៩បែបនេះ វាពិតជារឿងមិនងាយនោះទេ ។
តាមការផ្សាយដំណឹងបានបង្ហើបឱ្យដឹងថា គណៈប្រតិភូអត្តពលិកចំនួន១៦២ក្រុមដែលចូលរួមការប្រកួតរួមមានទាំងក្រុមអត្តពលិកជនភៀសខ្លួនដែលចូលរួមការប្រកួតកីឡាអូឡាំពិកជនពិការជាលើកទីពីរផងដែរ ក្រៅពីនេះ នៅមានប្រទេសនិងតំបន់ចំនួន៥គឺបង្ហាញមុខជាលើកដំបូង ។ ប៉ុន្តែ មានប្រទេសនិងតំបន់ចំនួន២១មិនអាចទៅក្រុងតូក្យូដោយសារមូលហេតុដូចជាជំងឺកូវីដ១៩ជាដើម ។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកជនពិការក្រុងតូក្យូនឹងធ្វើឡើងពីថ្ងៃទី២៤ខែសីហាដល់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២១នេះ ។