តើពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០២១មានលក្ខណៈពិសេសអ្វីខ្លះ​?

2021-08-24 18:35:37 |ប្រភព:云南日报

  ពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០២១ នឹងរៀបចំនៅថ្ងៃទី ២៥ ខែសីហា ដល់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ តាមបណ្តាញអ៊ីនធើណែត ពិព័រណ៍ផលិតផលលើកនេះនឹងរៀបចំរយៈពេល ៥ ថ្ងៃ ។

  ក្នុងក្របខណ្ឌការចុះកិច្ចព្រមព្រៀងRCEP និងផ្លូវដែកចិន-ឡាវជិតប្រើប្រាស់ជាផ្លូវការ ពិព័រណ៍ផលិតផលលើកនេះ នឹងជំរុញការកិច្ចសហប្រតិបត្តិការនៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងសមុទ្រឥណ្ឌា ហើយនឹងជំរុញការកម្រិតកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗ ។ ដើម្បីធ្វើមិត្តអ្នកអានស្វែងយល់ពីពិព័រណ៍ផលិតផលឆ្នាំ ២០២១ នេះកាន់តែជ្រាលជ្រៅ យើងនឹងផ្តល់ព័ត៌មាននិងលក្ខណៈពិសេសអំពីពិព័រណ៍ផលិតផលនេះ ។

  សំណួរ៖តើពន្លាពិព័រណ៍ផលិតផលតាមបណ្តាញអ៊ីនធើណែតនេះមានលក្ខណៈពិសេសអ្វីខ្លះ​?

  ចម្លើយ៖ពន្លាពិព័រណ៍តាមបណ្តាញអ៊ីនធើណែតមានចំនួន ៦ រួមមានពន្លាពិព័រណ៍ថាមពលបៃតង ពន្លាពិព័រណ៍ទិសដៅរស់នៅប្រកបដោយសុខភាពល្អ ពន្លាពិព័រណ៍អាហារបៃតង ពន្លាពិព័រណ៍ខេត្តនិងទីក្រុងក្នុងប្រទេសចិន  ពន្លាពិព័រណ៍បរទេស  ពន្លាពិព័រណ៍កិច្ចសហប្រតិបត្តិការ និងការវិនិយោគ ។

  សំណួរ៖តើដំណើរការគៀងគរអាជីវកម្មចូលរួមពិព័រណ៍ផលិតផលលើកនេះធ្វើឡើងដូចយ៉ាងម្តេច?

  ចម្លើយ៖កិច្ចការគៀងគរអាជីវកម្មចូលរួមពិព័រណ៍ផលិតផលលើកនេះកំពុងធ្វើឡើងជាបន្តបន្ទាប់ ។ ថ្មីៗនេះ មានខេត្ត(ទីក្រុង)ចំនួន ១១ នឹងចូលរួម ដូចជាក្រុងសៀងហៃ ខេត្តជឺជាំងជាដើម ។ មានក្រុមហ៊ុនចំនួន ៨ ដែលមកពីប្រទេសតំបន់អាស៊ីខាងត្បូង និងក្រុមហ៊ុនចំនួន ១១ ដែលមកពីប្រទេសតំបន់អាស៊ី​អា​គ្នេយ៍នឹងចូលរួម ។

  អ្នកបកប្រែ៖刘蓉