យប់ថៃ្ងទី ២៤ ខែសីហា ការប្រកួតកីឡាអូឡាំពិកជនពិការរដូវក្តៅលើកទី ១៦ បានសម្ពោធបើកនៅកីឡដ្ឋានជាតិក្រុងតូក្យូនៃប្រទេសជប៉ុន ។ លោក Andrew Parsons ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកជនពិការអន្តរជាតិនិងលោកស្រី Hashimoto Seiko ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកក្រុងតូក្យូបានថ្លែងសុន្ទរកថាដោយឡែកពីគ្នា ។
ការប្រកួតកីឡាអូឡាំពិកជនពិការលើកនេះមានអត្តពលិកសរុបចំនួន ៤៤០៣ នាក់ត្រូវជាគណៈប្រតិភូអត្តពលិកចំនួន ១៦២ ក្រុមចូលរួមការប្រកួត ។ គណៈប្រតិភូអត្តពលិកចិនសរុប ៤៣៧ នាក់ ក្នុងនោះមានអត្តពលិក ២៥១ នាក់នឹងចូលរួមការប្រកួតលើវិញ្ញាសាធំៗ ចំនួន ២០ ត្រូវជាវិញ្ញាសាតូចៗចំនួន ៣៤១ ៕