ប្រទេសកម្ពុជាបានមានករណីឆ្លងជំងឺកូវីដ១៩សរុបចំនួនជាង ៩ ម៉ឺនករណី

2021-08-26 18:17:20 |ប្រភព:云南网

  ជំងឺកូវីដ-១៩កំពុងរីករាលដាលនៅទូទាំងប្រទេសកម្ពុជា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩សរុបចំនួនជាង ៩ ម៉ឺនករណី។ ដូច្នេះ រាជរដ្ឋាភិបាលកំពុងពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

  ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានរាយការណ៍ថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៦៦ ករណី ហើយមានអ្នកជាសះស្បើយចំនួន ៥១២ ករណី ករណីស្លាប់ចំនួន ១៣ ករណី។ គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩សរុបចំនួន ៩.០១ ម៉ឺនករណី អ្នកជាសះស្បើយសរុបចំនួន ៨.៦១ ម៉ឺនករណី និងមានករណីស្លាប់ចំនួន ១៨២១ ករណី។

  គណៈកម្មធិការចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាបានប្រកាសថា គិតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យសរុបចំនួន ៨.៧២៦ លាននាក់ ក្នុងនោះ មានចំនួន ៧.៨៤៧ លាននាក់បានសម្រេចការចាក់វ៉ាក់សាំងដូសទី ២។

  អ្នកបកប្រែ៖李润菁