សាលាបឋមសិក្សាមជ្ឈមណ្ឌលដែលមានទីតាំងស្ថិតនៅឃុំតាចោ ស្រុកភូកឺ មណ្ឌលស្វ័យតជនជាតិយី លាំងសាន ខេត្តស៊ីឈួន មានក្រុមច្រៀងកុមារ នាវនាវ ដែលបានបង្កើតឡើងដោយកុមារីមួយក្រុម។ នៅក្នុងគ្រួសារជនជាតិយី ឪពុកម្តាយហៅកូនស្រីថា នាវនាវ។
នៅក្នុងឆ្នាំ២០១៨ លោកគ្រូមួយរូបបានលេងហ្គីតាបណ្តើរច្រៀងបណ្តើរ នៅពេលឈប់សម្រាក។ កូនស្រីពីរបីនាក់បានអង្គុយជុំវិញលោកគ្រូ ហើយច្រៀងជាមួយគ្នា។ លោកគ្រូបានសួរថា ៖ តើអ្នកទាំងអស់ចង់ច្រៀងចម្រៀងទេ? កូនស្រីទាំងនេះ មិននិយាយ តែងក់ក្បាល។ ក្រោមការលើកទឹកចិត្តរបស់លោកគ្រូ មានក្មេងស្រីកាន់តែច្រើនចូលរៀន ច្រៀងចម្រៀងនៅក្នុងបន្ទប់រៀនតន្ត្រី។
មនុស្សនៅទីនេះពិបាកក្នុងការចាកចេញពីភ្នំ ប៉ុន្តែតន្ត្រីនៅស្រុកនេះបានធ្វើឱ្យមនុស្សមានទំនុកចិត្តនិងភាពក្លាហាន។ លោកគ្រូបានធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់ក្រុមច្រៀងកុមារនាវនាវ តាមរយៈការថតនិងចែករំលែកវីដេអូខ្លីនៅកម្មវិធី Tik Tok ។ នៅរដូវក្តៅឆ្នាំនេះ ក្រុមច្រៀងកុមារនាវនាវ បានទទួលការអញ្ជើញចូលរូមទិវាតន្ត្រីនៅទីក្រុងប៉េកាំង។ អមដោយការច្រៀងចម្រៀង ក្មេងស្រីទាំងនេះនឹងចាកចេញពីភ្នំ ទៅកាន់ឆាកសម្តែងដ៏ធំជាងនេះ។
អ្នកបកប្រែ៖李润菁