ពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០២១ តាមបណ្តាញអ៊ីនធើណែតបើកសម្ពោធនៅថ្ងៃនេះ

2021-08-26 18:23:59 |ប្រភព:云南日报

  ពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០២១ តាមបណ្តាញអ៊ីនធើណែត បានបើកសម្ពោធនៅវេលាម៉ោង១០ពេលព្រឹក ថ្ងៃនេះ ។ ពិព័រណ៍ផលិតផលលើកនេះរៀបចំតាម”វេទិកាពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ឌីជីថល” ។ គិតត្រឹមដល់ថ្ងៃទី ២៣ ខែសីហា មានពាណិជ្ជករបានចុះឈ្មោះលើវេទិកាពិព័រណ៍ផលិតផលចំនួន ២៧៩២៩  ព្រមទាំងមានអ្នកទិញ និងក្រុមហ៊ុនចំនួន ១១៦៩៣ បានចុះឈ្មោះលើវេទិកាពិព័រណ៍ផលិតផលនេះ ។

  ”វេទិកាពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ឌីជីថល”ផ្សព្វផ្សាយតាមរយៈ ៤ វេទិកា គឺ វេបសាយជាផ្លូវការ កម្មវិធីApp កម្មវិធីកូន App ក្នុងWechat និងគណនីសាធារណៈ WeChat ជាដើម។ ក្រុមហ៊ុន និងទស្សនិកជនអាចចូលទៅគេហទំព័រផ្លូវការនៃពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍(www.csa-expo.com) កម្មវិធីAppពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កម្មវិធីកូន App ក្នុងWechatនៃពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងគណនីសាធារណៈ WeChat នៃពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីចុះឈ្មោះ និងចូលរួម ។

  ក្រុមហ៊ុនអាចធ្វើការផ្សព្វផ្សាយក្រុមហ៊ុន និងធ្វើសកម្មភាពដោយ Live ”វេទិកាពិព័រណ៍ផលិតផលប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ឌីជីថល”ដើម្បីបង្ហាញការតុបតែងពន្លាពិព័រណ៍ជាលក្ខណៈ ២D និង៣D ។ វេទិកានេះក៏ផ្តល់សេវាកម្មពិគ្រោះយោបល់តាមអនឡាញ និងសេវាកម្មបកប្រែផងដែរ ។

  ទស្សនិកជនអាចតាមស្វែងយល់ពីសមិទ្ធផលរបស់ខេត្តយូណានអំពីការបើកចំហ ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។

  អ្ននកបកប្រែ៖刘蓉