ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២១នឹងប្រារព្ធធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២ដល់ទី៧ខែកញ្ញាខាងមុខ។ ពិព័រណ៍លើកនេះបានទាក់ទាញសហគ្រាសផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់និងសហគ្រាសពាណិជ្ជកម្មសេវាកម្មព្រមនិងស្ថាប័នពាក់ព័ន្ធសរុបលើសពី១៨០មកចូលរួមតាមរបៀបអនឡាញឬនៅកន្លែងផ្ទាល់។
តាមការផ្សាយដំណឹងឱ្យដឹងថា ពិព័រណ៍ពិសេសអំពីខ្សែសង្វាក់ផ្គត់ផ្គង់និងពាណិជ្ជកម្មសេវាកម្មបានប្រើប្រាស់មធ្យោបាយជាច្រើន ដូចជាវេទិកាឌីជីថលតាមអនឡាញនិងបណ្តាញអ៊ីនធឺណេតចល័តជាដើម ដើម្បីផ្តល់សេវាដ៏សំបូរណ៍បែបតាមអនឡាញ៕