ថ្ងៃទី២៦ខែសីហា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចេញផ្សាយឯកសារក្រោមចំណើងជើងថា 《តម្លៃប្រតិបត្តិការនិងបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន》 ។
ឯកសារបានចែងថា ក្នុងរយៈពេល១០០ឆ្នាំកន្លងទៅនេះ រាល់ការតស៊ូពុះពារទាំងអស់ រាល់ការពលីទាំងអស់និងរាល់ការបង្កើតឡើងទាំងអស់ដែលបក្សកុម្មុយនិស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនទៅអនុវត្ត គឺដើម្បីសម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។ ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញជាបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ហើយការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរជាគោលដៅតស៊ូពុះពារមិនងាករេនៃបក្សកុម្មុយនិស្តចិន ។
ឯកសារនេះបានលើកឡើងថា បក្សកុម្មុយនិស្តចិនជាគណបក្សនយោបាយដែលតស៊ូពុះពារដើម្បីប្រជាជន ដែលតម្កល់ទុកប្រជាជនជាអាទិភាពជាប់រហូតមក ប្រកាន់ខ្ជាប់ការគោរពក្រឹតក្រមអភិវឌ្ឍន៍នៃសង្គមនិងឋានៈសំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជន ប្រកាន់ខ្ជាប់ការតស៊ូពុះពារដើម្បីឧត្តមគតិដ៏ខ្ពង់ខ្ពស់និងការស្វែងរកផលប្រយោជន៍ដើម្បីប្រជាជន និងប្រកាន់ខ្ជាប់ការសម្រេចការងារគ្រប់បែបយ៉ាងរបស់បក្សនិងសម្រេចផលប្រយោជន៍របស់ប្រជាជន ដើម្បីជំរុញកិច្ចការបង្កើតសុភមង្គលជូនប្រជាជនឥតឈប់ឈរ ។