ពិធីសម្ពោធនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកបានប្រារព្ធឡើង

2021-08-27 20:28:53 |ប្រភព:xinhua

  នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ពិធីសម្ពោធនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវក្តៅលើកទី១៦ត្រូវបានរៀបចំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ លោកស្រី ចូវ ចាមីន កីឡាករកីឡាបាញ់ធ្នូលើរទេះរុញ និងលោក វ៉ាង ហោ កីឡាករលោតចម្ងាយពិការដៃ ជាអ្នកកាន់ទង់ជាតិនៃក្រុមកីឡាករចិននៅក្នុងពិធីសម្ពោធនៃការប្រកួតកីឡាប៉ារ៉ាឡាំពិក ។

  ក្រុមតំណាងប្រទេសចិនសរុបចំនួន ៤៣៧ នាក់ ក្នុងនោះ មានកីឡាករចំនួន ២៥១ នាក់។ កីឡាករទាំងនេះមកពីខេត្ត តំបន់ស្វយ័ត ទីក្រុងនៃប្រទេសចិន ព្រមទាំងមានជនជាតិចំនួន៨ ដូចជា ជនជាតិហាន ជនជាតិម៉ៅជាដើម។ កីឡាករមានអាយុជាមធ្យម ២៧,៥ ឆ្នាំ អាយុច្រើនបំផុតគឺ  ៥៦ ឆ្នាំ អាយុតិចជាងគេគឺ ១៦ ឆ្នាំ។ ពួកគេនឹងចូលរួមការប្រកួតកីឡាធំទាំង២០វិញ្ញាសា ការប្រកួតកីឡាតូចទាំង៣៤១វិញ្ញាសា។



  អ្នកបកប្រែ៖李润菁