ថ្ងៃទី ២៩ ខែសីហា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋម្រ្តីការបរទេសអាមេរិកតាមការណាត់ ដោយបានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍អាហ្វហ្កានីស្ថាន និងទំនាក់ទំនងរវាងចិននិងអាមេរិក។
ថ្លែងក្នុងកិច្ចជំនួប លោក Blinken បានលើកឡើងថា អាមេរិកសម្គាល់ឃើញថា ក្រុមប្រឹក្សាសន្តិសុខត្រូវបញ្ចេញសញ្ញាដ៏ច្បាស់និងឯកភាពមួយចំពោះខាងក្រៅ ដែលជាការបង្ហាញថា សហគមន៍អន្តរជាតិទរំពឹងថា អង្គការតាលីបង់អាចធានាឱ្យប្រជាពលរដ្ឋបរទេសជម្លៀសដោយសុវត្ថិភាព ធានាឱ្យប្រជាជនអាហ្វហ្កានីស្ថានទទួលបានជំនួយឧបត្ថម្ភផ្នែកមនុស្សធម៌ និងធានាឱ្យទឹកដីអាហ្វហ្កានីស្ថានមិនក្លាយជាប្រភពនៃការគ្រោងផែនការវាយប្រហារដោយភេរវកម្ម។
ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ស្ថានការណ៍ក្នុងប្រទេសអាហ្វហ្កានីស្ថានបានកើតមានការផ្លាស់ប្តូរពីឬសគល់ ភាគីនានាមានភាពចាំបាច់ក្នុងការទាក់ទងជាមួយតាលីបង់ ដើម្បីផ្តល់ការណែនាំយ៉ាងសកម្ម។ ជាពិសេសអាមេរិកត្រូវរួមជាមួយសហគមន៍អន្តរជាតិផ្តល់ជំនួយខាងសេដ្ឋកិច្ច ជីវភាពរស់នៅនិងមនុស្សធម៌ដែលអាហ្វហ្គានីស្ថានត្រូវការជាបន្ទាន់ ដើម្បីជួយអោយស្ថាប័ននៃរដ្ឋអំណាចថ្មីរបស់អាហ្វហ្កានីស្ថានអាចដំណើរការដោយប្រក្រតី គាំពារសន្តិសុខសង្គម ក្នុងន័យដើរតាមផ្លូវស្តារឡើងវិញដោយសន្តិវិធីក្នុងពេលឆាប់ៗ៕