ក្រសួងការបរទេសចិនថ្លែងថា​ លិខិតចំហរបស់អតីតជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកគឺជាភស្តុតាងដ៏រឹងមាំមួយទៀតដែលបញ្ជាក់ថា សហរដ្ឋអាមេរិកមួលបង្កាច់និងលាបពណ៌ប្រទេសចិនលើបញ្ហាស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩

2021-08-31 18:02:16 |ប្រភព:CRI

  តាមការផ្សាយដំណឹងឱ្យដឹងថា​​ លោកChristopher Ford​ អតីតជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកធ្លាប់បានចេញផ្សាយលិខិតបើកចំហមួយច្បាប់ដែលលាតត្រដាងពីដំណើរដែលមនុស្សមួយក្តាប់តូចរបស់អាមេរិកប្រឌិតរឿង“វីរុសកូរ៉ូណាថ្មីធ្លាយចេញពីបន្ទប់ពិសោធន៍”។ជាការឆ្លើយតប  លោកWang  Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី៣០​ ខែសីហាថា​​​​  នេះគឺជាភស្តុតាងដ៏រឹងមាំមួយទៀតដែលបញ្ជាក់ថា ​សហរដ្ឋអាមេរិកមួលបង្កាច់និងលាបពណ៌ប្រទេសចិនលើបញ្ហាស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩។

  លោកWang   Wenbinបានថ្លែងនៅសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលនោះថា​​​​  អ្នកនយោបាយអាមេរិកខ្លះមិនអើពើនឹងភស្តុតាងខាងវិទ្យាសាស្ត្រនិងមូលដ្ឋាននៃការពិត ​នោះទេ  ដោយលេងឧបាយកលនយោបាយក្នុងការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩។គោលបំណងពិតរបស់ពួកគេគឺធ្វើអ្វីគ្រប់យ៉ាងដើម្បីលាបពណ៌ប្រទេសចិន។ការលើកឡើងថា“អាវុធជីវសាស្ត្រ”មិនអាចទម្លាក់កំហុសឱ្យចិនបានក៏ប្រែជា“វីរុសកូរ៉ូណាថ្មីធ្លាយចេញពីបន្ទប់ពិសោធន៍”។ទង្វើបែបនេះគ្មានខ្សែបន្ទាត់ក្រហមទេ  ហើយត្រូវបានមនុស្សកាន់តែច្រើនឡើងៗមើលឃើញយ៉ាងច្បាស់​ វាក៏នឹងប្រឈមការប្រឆាំងកាន់តែខ្លាំងឡើងៗពីសហគនម៍អន្តរជាតិផងដែរ៕