យប់ថ្ងៃទី ២៩ ខែសីហា តាមម៉ោងក្នុងតំបន់ កងទ័ពអាមេរិកដែលឈរជើងនៅប្រទេសអាហ្វហ្កានីស្ថានបានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារខាងយោធាម្តងទៀតនៅទីក្រុងកាប៊ុលដោយតម្រង់ចំតំបន់រស់នៅរបស់ប្រជាជនមួយកន្លែង ។ ការវាយប្រហារលើកនេះបានបណ្តាលឱ្យជនស៊ីវិលចំនួន ១០ នាក់បាត់បង់អាយុជីវិត ក្នុងនោះមានក្មេងអាយុទើបតែ ២ ឆ្នាំ ប៉ុណ្ណោះ ។
ពីដំបូង សហរដ្ឋអាមេរិកបានអះអាងថា ការវាយប្រហារតាមអាកាសលើកនេះបានបាញ់សម្លាប់ភេរវជនម្នាក់ដែលត្រូវ"ជាប់សង្ស័យ"និង"ត្រៀម"ធ្វើការវាយប្រហារបែបអត្តឃាតដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅអាកាសយានដ្ឋានកាប៊ុល តែក្រោយមកមិនយូរប៉ុន្មនបានប្តូរពាក្យសម្តីរបស់ខ្លួនវិញ ។
កងទ័ពអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការវាយប្រហារតាមអាកាសរបស់កងទ័ពអាមេរិកបានបាញ់ត្រូវរថយន្តមួយគ្រឿង ។ រថយន្តនេះត្រូវគេ"ប៉ាន់ប្រមាណ"ថា វាបានដឹកភេរវជននៃអង្គការជ្រុលនិយមជាច្រើននាក់ ហើយការវាយប្រហារតាមអាកាសលើកនេះក៏"ប្រហែលនឹង"បណ្តាលឱ្យផ្ទុះឧបករណ៍បំផ្ទុះដែលបានផ្ទុកនៅក្នុងរថយន្តនោះ ដែលជាការផ្ទុះលើកទី ២ ក្នុងទ្រង់ទ្រាយធំបានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួស ។
នៅពេលអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅទីក្រុងកាប៊ុលបានទៅយកព័ត៌មាននៅកន្លែងកើតហេតុបានឃើញថា រថយន្តដែលត្រូវបាញ់ចំនោះស្ថិតក្នុងទីធ្លាដដែល ហើយយុវជនប៉ុន្មាននាក់កំពុងបោសសំអាតបំណែករថយន្ត ។
គួរបញ្ជាក់ថា សាក្សីឃើញហេតុការណ៍មួយចំនួនសុទ្ធតែបានបញ្ជាក់ថា គ្មានគ្រឿងរំសេវនៅលើរថយន្តនោះទេ ហើយក៏គ្មានស្លាកស្នាមនៃការបំផ្ទុះលើកទី ២ ណាមួយនៅក្បែរតំបន់នោះដែរ ។ ពីព្រោះផ្ទះស្នាក់នៅចាស់ៗមិនអាចរងសម្ពោធពីការបំផ្ទុះទ្រង់ទ្រាយធំបែបនេះទេ ។
ក្នុងរយៈពេលតែមួយសប្តាហ៍មុនថ្ងៃទី ៣១ ខែសីហា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុលបានកើតហេតុការណ៍បំផ្ទុះនៅថ្ងៃទី ២៦ ខែសីហា កងទ័ពអាមេរិកបានប្រើកាំភ្លើងបាញ់រទះប្រជាជនដោយគ្មានកំណត់គោលដៅ ហើយក៏បានបំផ្ទុះដោយភាន់ច្រឡំទៅលើផ្ទះស្នាក់នៅរបស់ប្រជជនម្តងទៀតកាលពីថ្ងៃទី ២៩ ខែសីហា ។ មុនពេលដកចេញពីអាហ្វហ្កានីស្ថានទាំងស្រុង តើកងទ័ពអាមេរិកចង់ជំពាក់បំណុលឈាមប្រជាជនអាហ្វហ្កានីស្ថានច្រើនប៉ុនណាទៀត ?