មន្ត្រីការទូតប្រទេសកម្ពុជាថ្លែងអរគុណចំពោះប្រទេសចិនដែលជួយឧបត្ថម្ភប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយរំពឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

2021-08-31 18:06:09 |ប្រភព:xinhua

  ពេលថ្មីៗនេះ លោក អៀម ពុឌ្ឍវិរោ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងគុនមីញបានទទួលបទសម្ភាសន៍។ លោកបានកោតសរសើរលើការខិតខំប្រឹងប្រែងរបស់ខេត្តយូណាននិងប្រទេសចិនក្នុងការបង្ការការរាតត្បាញនៃជំងឺកូវីដ១៩ ព្រមទាំងថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយរំពឹងជានិច្ចលើការពង្រឹងកិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរបន្ថែមទៀត។

  នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១ លោក អៀម ពុឌ្ឍវិរោ បានទទួលបទសម្ភាសន៍នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិទៀនឈឺក្រុងគុនមីង។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិននិងរដ្ឋបាលខេត្តយូណានដែលបានផ្តល់ជំនួយជាច្រើនលើក តាំងពីការរីករាលដាលជំងឺកូវីដ១៩រៀមក។ ជាពិសេស លោកបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលនិងប្រជាជនខេត្តយូណានសំរាប់ការបង្ការជំងឺកូវីដ១៩  ដោយចាត់វិធានការជាច្រើន ដើម្បីការពារសុវត្ថិភាពនិងសុខភាពរបស់ប្រជាជន ព្រមទាំងជនជាតិបរទេស។ លោកបានបញ្ជាក់ថា ភាគីចិនមិនត្រឹមតែផ្តល់សម្ភារៈការពារ និងឧបករណ៍វេជ្ជសាស្ត្រប៉ុណ្ណោះទេ ក៏បានផ្តល់ជំនួយឧបត្ថម្ភបចេ្ចកទេស បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចែករំលែកបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជួយប្រទេសកម្ពុជាកសាងមជ្ឈមណ្ឌលព្យាបាលនិងបង្ការជំងឺកូវីដ១៩ផងដែរ។ ទាំងនេះពិតជាមានសារៈសំខាន់ក្រៃលេងចំពោះការបន្ធូរបន្ថយការរាតត្បាញនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា។

  លោក អៀម ពុឌ្ឍវិរោ បានលើកឡើងថា៖ ក្រោមលក្ខខណ្ឌកិច្ចសហប្រតិបតិ្តការនៃក្រុមកិច្ចសហប្រតិបតិ្តការរវាងប្រទេសចិន(ខេត្តយូណាន)និងប្រទេសកម្ពុជា(ក្រសួងកិច្ចសហប្រតិបតិ្តការអន្តរជាតិនិងការទូត) ជំនួយដែលមកពីខេត្តយូណានត្រូវបានដឹកជញ្ជូនដល់ប្រទេសកម្ពុជា ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានផ្ញើលិខិតថ្លែងអំណរគុណដល់រដ្ឋបាលខេត្តយូណានផងដែរ។

  ពេលនិយាយដល់ពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក៏ដូចជាសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០២១ ដែលកំពុងប្រារព្ធនៅទីក្រុងគុនមីង លោក អៀម ពុឌ្ឍវិរោបាននិយាយថា លោកបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ហើយកិច្ចប្រជុំ ដែលប្រារព្ធឡើងក្រោមការរីករាលដាលនៃជំងឺកូវីដ១៩នេះ ក៏ប្រព្រឹត្តិឡើងដោយជោគជ័យ។ យើងសង្ឃឹមថានឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាននិងប្រទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ជាពិសេសប្រទេសកម្ពុជា។ ពីព្រោះ ប្រទេសកម្ពុជានិងប្រទេសចិនជាមិត្តភក្តិដ៏ជិតស្និទ្ធ និងមានកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតល្មួត។ យើងជឿជាក់ថា កិច្ចប្រជុំនេះនឹងជំរុញការវិនិយោគ លើកកម្ពស់ពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ខ្ញុំសង្ឃឹមថា ក្រោយពីបញ្ចប់ការរាតត្បាញជំងឺកូវីដ១៩ កិច្ចប្រជុំនេះអាចទទួលជោគជ័យយ៉ាងធំធេង។ នៅពេលនោះ វិនិយោគិនកម្ពុជានឹងអាចចូលរួមកិច្ចប្រជុំនេះ ហើយស្វែងរកដៃគូដ៏ល្អប្រសើររបស់ពួកគេ។

  អ្នកបកប្រែ៖李润菁