នាថ្ងៃទី២៧ ខែសីហា នាពេលលោក អៀម ពុឌ្ឍវិរោ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងគុនមីញទទួលកិច្ចសម្ភាសន៍ពីអ្នកកាសែតរបស់កាសែតយូណានដេលីបានបញ្ជាក់ថា ខេត្តយូណានរៀបចំពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០២១ តាមបណ្តាញអ៊ីនធើណែតមានសារៈសំខាន់ៗ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងខេត្តយូណាន និងប្រទេសនៅជិតខាង រួមមានប្រទេសកម្ពុជា ។ លោកមានក្តីសង្ឃឹមថា ក្រោយពីជំងឺកូវីដ១៩បានបញ្ចប់ ពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្មនឹងកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ។
នាថ្ងៃទី២៧ ខែសីហា លោក អៀម ពុឌ្ឍវិរោ តាមវេទិកាពិព័រណ៍ផលិតផលនេះ ការលក់ផលិតផលដោយផ្សាយផ្ទាល់ Live នៅក្នុងពន្លារូបភាពរបស់ប្រទេសកម្ពុជា មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិទៀនឈឺក្រុងគុនមីញ ដើម្បីណែនាំកសិផលរបស់ប្រទេសកម្ពុជា និងឱកាសវិនិយោគលើវិស័យកសិកម្ម ។ លោកបានណែនាំថា “យើងនាំយកចេក ស្វាយចន្ទី ស្រាបៀរអង្គរ អង្ករផ្កាម្លិះ ស្ករត្នោតជាដើម ។ ស្វាយចន្ទីខ្មែរធំ និងមានរសជាតិល្អ ស្ករត្នោតអាចធ្វើជាបង្អែម និងគ្រឿងទេស.....នៅក្នុងផ្សាររបស់ខេត្តយូណាន អង្ករខ្មែរទទួលបានការចូលចិត្តពីអតិថិជន ។”
ប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសកម្ពុជា កាន់តែស៊ីជម្រៅ ពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្មបានបង្កើតវេទិកាសំខាន់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសកម្ពុជា ហើយបានពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រុមហ៊ុននានាផងដែរ ។ លោក អៀម ពុឌ្ឍវិរោ បានបញ្ជាក់ថា “ឆ្នាំនេះ ដោយសារជំងឺកូវីដ-១៩ ពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្មមិនរៀបចំជាសាធារណៈ ប៉ុន្តែការលក់កសិផលរបស់ប្រទេសកម្ពុជាតាមរយៈការផ្សាយផ្ទាល់ (Live) ជាវិធីល្អប្រសើរមួយ ដែលមិនគ្រាន់តែអាចណែនាំប្រទេសកម្ពុជាឱ្យអតិថិជនចិនប៉ុណ្ណោះទេ ហើយក៏អាចធ្វើឱ្យប្រជាជនខ្មែរកាន់តែច្រើនស្គាល់ខេត្តយូណានទៀតផង ។”
លោក អៀម ពុឌ្ឍវិរោ បន្តបញ្ជាក់ទៀតថា ខេត្តយូណានគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ដែលបានបង្កើតលក្ខខណ្ឌ ក្នុងការរៀបចំពិព័រណ៍ផលិតផលប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០២១ តាមបណ្តាញអ៊ីនធើណែត ។ លោកយល់ឃើញថា ខេត្តយូណានអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹង ពេលរកឃើញករណីសង្ស័យ រដ្ឋបាលខេត្តយូណានអនុវត្តផែនការសង្គ្រោះ បន្ទាន់ ដើម្បីកាត់ផ្តាច់ផ្លូវការឆ្លងជំងឺកូវីដ-១៩ ។
ថ្មីៗនេះ ភាគីទាំងអស់កំពុងខិតខំជំរុញRCEPឲ្យមានប្រសិទ្ធិភាព។ ក្រៅពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)មានសេចក្តីសង្ឃឹមនឹងអាចចូលជាធរមាននៅឆ្នាំ២០២២ ។ លោក អៀម ពុឌ្ឍវិរោបន្តបញ្ជាក់ទៀតថា ក្រោយពីកិច្ចព្រមព្រៀងចូលជាធរមានជាផ្លូវការ ដែលនឹងបង្កើតឱកាសជាច្រើនដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជានិងចិន ហើយនាំផលប្រយោជន៍កាន់តែច្រើនដល់ក្រុមហ៊ុន និងប្រជាជនរបស់ភាគីទាំងពីរចិន និងកម្ពុជា ។
ចំពោះផ្លូវដែកចិន-ឡាវនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លោក អៀម ពុឌ្ឍវិរោ មានក្តីសង្ឃឹមថា “នៅចុងឆ្នាំនេះ ផ្លូវដែកចិន-ឡាវនឹងត្រូវបានប្រើប្រាស់ជាផ្លូវការ ដែលនឹងជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងខេត្តយូណាន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ខ្ញុំជឿជាក់ថា ពេលអនាគត ផលិតផលរបស់ប្រទេសកម្ពុជានឹងត្រូវបានត្រូវដឹក ជញ្ជូនមកដល់ខេត្តយូណានតាមរថភ្លើងល្បៀលឿងចិន-ឡាវនេះ ។”
អ្នកបកប្រែ៖刘蓉