កីឡាករហែលទឹកខេត្តយូណាន ប្រទេសចិន លោក ជឹង ថោ បានបំបែកឯតទគ្គកម្មពិភពលោក ទទួលបានមេដាយមាស លោក រុន ជីនសុង ទទួលបានមេដាយប្រាក់

2021-09-01 16:26:04 |ប្រភព:xinhua

  នៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២១ នៅក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាហែលទឹកBackstrokeបុរស ៥០ ម៉ែត្រ ថ្នាក់S៥ នៃការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ កីឡាករហែលទឹកល្បីឈ្មោះនៃខេត្តយូណាន ប្រទេសចិន លោក ជឹង ថោ បានបំបែកឯតទគ្គកម្មពិភពលោកដែលត្រូវបានបង្កើតនិងរក្សាដោយខ្លួន ព្រមទាំងទទួលបានមេដាយមាសដោយចំណាយពេល ៣១ វិនាទី៤២ ។ កីឡាករហែលទឹក លោក រុន ជីនសុង ដែលមកពីខេត្តយូណាន ប្រទេសចិន ក៏ទទួលបានមេដាយប្រាក់ដោយចំណាយពេល ៣២វិនាទី៩៧ ។ កីឡាករចិនមួយរូបទៀត លោក លី ឆោ ទទួលបានមេដាយសំរិទ្ធ ។ នេះជាលើកទី៣ ដែលទង់ជាតិចិនចំនួន ៣ ត្រូវបានលើកឡើងក្នុងរយៈពេលដូចគ្នាក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ។

  នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកនេះ លោក ជឹង ថោងបានសម្តែងសមត្ថភាពយ៉ាងខ្លាំងក្លា។ នៅថ្ងៃទី២៦ ខែ សីហា លោកនិងមិត្តរួមក្រុមបានបំបែកឯតទគ្គកម្មពិភពលោក និងទទួលបានមេដាយមាសក្នុងការប្រកួត កីឡាហែលទឹកសេរីបុរសនិងនារី ៤គុណ៥០ម៉ែត្រ ហើយនៅថ្ងៃទី ២៧ ខែសីហា លោកក៏បំបែកឯតទគ្គកម្មពិភពលោកនិងទទួលបានមេដាយមាសក្នុងការប្រកួតកីឡាហែលទឹកប្រភេទមេអំបៅបុរស ៥០ ម៉ែត្រ ថ្នាក់S៥ផងដែរ។

  រាងកាយរបស់លោក ជឹង ថោ បានទ្រាំទ្រនឹងការលំបាកដ៏ខ្លាំងក្លា ដោយសារការប្រកួតជាប់ៗគ្នា។ ប៉ុន្តែ ក្រោយរយៈពេលពីរថ្ងៃ លោកបានមានកម្លាំងក្លៀវក្លានិងចូលរួមក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាហែលទឹក Backstroke បុរស ៥០ ម៉ែត្រ ថ្នាក់S៥ ជាមួយនឹងលោក រុន ជីនសុង និងលោក លី ឆោ។

  នៅក្នុងប្រកួតកីឡាហែលទឹក Backstroke កីឡាករត្រូវការចាប់ក្តារនៅមាត់អាងហែលទឹក តែលោកពិការដៃ។ ដើម្បីរក្សាសកម្មភាពចាប់ផ្តើម លោកមានតែខាំចុងម្ខាងនៃកន្សែងពោះគោដោយប្រើធ្មេញ ហើយក្រុមការងារជួយទាញផ្នែកម្ខាងទៀតនៃកន្សែងពោះគោ។ លោក ជឹង ថោ ត្រូវប្រើធ្មេញទៅទ្រទម្ងន់ទាំងស្រុង ហើយបម្លាសខ្លួនភ្លាមៗ ដើម្បីរកចំណុចល្អពេលលោតទឹក ក្រោយពីកាំភ្លើងបាញ់ចាប់ផ្តើមប្រកួត។ រយៈពេលដ៏ខ្លីនេះ លោកបានហ្វឹកហាត់រាប់រយរាប់ពាន់លើក។ បើគ្មានការតស៊ូ នឹងគ្មានភាពជោគជ័យ។ លោក ជឹង ថោ ត្រូវប្រើ កម្លាំងសន្ទុះ និងសកម្មភាពប្រកបដោយបច្ចេកទេសខ្ពស់ ដែលនាំឲ្យលោកក្លាយជាកីឡាករឆ្នើមក្នុងការប្រកួត។ ចុងក្រោយ លោក ជឹង ថោ បានបំបែកឯតទគ្គកម្មពិភពលោកដែលត្រូវបានបង្កើតដោយខ្លួនលោក និងទទួលបានមេដាយមាសដោយចំណាយពេល ៣១ វិនាទី៤២។

  អ្នកបកប្រែ៖李润菁