ឧស្សាហកម្មដាំផ្កាឈូកជួយស្តារសេដ្ឋកិច្ចកូនភូមិឡើងវិញ

2021-09-02 18:23:54 |ប្រភព:xinhua

  នៅក្នុងវប្បធម៌ប្រពៃណីនៃប្រទេសចិន កវីចិនបានប្រៀបធៀបផ្កាឈូកទៅនឹងសុភាពបុរស។ ឥឡូវនេះ នៅក្នុងភូមិភូជីន ឃុំអោថោ ខណ្ឌឆុងហួ ក្រុងក្វាងចូវ ខេត្តក្វាងតុង ការដាំផ្កាឈូកបានក្លាយជាឧស្សាហកម្មដែលអាចជួយស្តារជនបទឡើងវិញ។

  រដូវនេះគឺជារដូវប្រមូលផលគ្រាប់ឈូក។ នៅបឹងផ្កាឈូកនៃភូមិភូមិភូជីន ឃុំអោថោ ខណ្ឌឆុងហួ ក្រុងក្វាងចូវ ខេត្តក្វាងតុងដែលមានទំហំជិត០,៦ហិកតា កសិករកំពុងបេះគ្រាប់ឈូក ក្រោមកម្តៅព្រះអាទិត្យ។ គ្រាប់ឈូកទុំទាក់ទាញភ្ញៀវទេសចរមកទស្សនា។ តាមការរៀបរាប់របស់អ្នកបេះឈូក ភ្ញៀវទេសចរអាចបេះផ្លែឈូកដែលទុំបាន។ គ្រាប់ឈូកពណ៌បៃតងខ្ចីមានរសជាតិផ្អែម អាចបរិភោគឆៅបាន។ ភូមិនេះមានការរីកចម្រើនដោយការដាំផ្កាឈូក ហើយប្រែក្លាយជាខ្សែសង្វាក់ឧស្សាហកម្ម ដែលមិនត្រឹមតែអាចតុបតែងលម្អភូមិប៉ុណ្ណោះទេ ក៏បានបន្ថែមប្រាក់ចំណូលដល់អ្នកភូមិផងដែរ។

   អ្នកបកប្រែ៖李润菁