ហេតុអ្វី​ត្រូវ​បង្កើតផ្សារមូលបត្រក្រុង​ប៉េកាំង ? និយតករ​មូលបត្រចិនឆ្លើយតប​ចំពោះ​រឿង​នេះ​

2021-09-03 17:17:43 |ប្រភព:CRI

  ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១២ លោក Xi Jinping ប្រធានរដ្ឋ​ចិនបាន​ថ្លែងក្នុង​​​កិច្ចប្រជុំកំ​ពូល​​​ពាណិជ្ជកម្ម​សេវា​កម្ម​ជាសកលថា ប្រទេស​ចិន​នឹង​បង្កើតផ្សារមូលបត្រក្រុង​ប៉េកាំង ដើម្បីបង្កើតជា​ទីតាំង​សំខាន់សម្រាប់​​​ផ្តល់​សេវា​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​បែបច្នៃប្រឌិតថ្មី ។ 

  ទាក់ទិននឹងរឿងនេះ និយតករ​មូលបត្រចិនបាន​ថ្លែងថា ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​​កំណែ​ទម្រង់ទីផ្សារ OTC​ថ្មី  បង្កើតផ្សារមូលបត្រក្រុង​ប៉េកាំង នេះ​មិនត្រឹមតែជាវិធានការ​សំខាន់នៃ​អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍ​ន៍បែប​ច្នៃ​​ប្រឌិតរបស់​ប្រទេស​ចិន​​ និងបន្តពូន​ជ្រំកម្លាំងចលករ​ថ្មីនៃការអភិវឌ្ឍប៉ណ្ណោះ​ទេ​​ ក៏​ជាខ្លឹមសារសំខាន់​នៃការ​​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​​កំណែ​ទម្រង់​រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ហិរញ្ញវត្ថុ និង​ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារមូលធនពហុកម្រិតផងដែរ​ ។ 

  តួនាទីសំខាន់​នៃ​ផ្សារមូលបត្រក្រុង​ប៉េកាំងនេះ​គឺ​ប្រកាន់ខ្ជាប់នូវ​ផ្តល់សេវា​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​បែបច្នៃប្រឌិតថ្មី បង្កើតវេទិកា​អភិវឌ្ឍ​​ដ៏​ឯកទេសសម្រាប់ទីផ្សារមូលធនស្របតាមស្ថានការណ៍​ជាតិចិន​ ។ ​ផ្សារមូលបត្រប៉េកាំង​ព្រទាំង​ផ្សារមូលបត្រក្រុងShanghaiនិងក្រុង​Shenzhenនឹងធ្វើ​ការ​​អភិវឌ្ឍដោយឡែកពីគ្នា​និង​តភ្ជាប់គ្នា ៕