យប់ថ្ងៃទី២ ខែកញ្ញា កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២១បានបើកធ្វើនៅក្រុងប៉េកាំង សហគមន៍អន្តរជាតិបានវាយតម្លៃយ៉ាងសកម្ម ហើយរំពឹងថា អាចបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកពាណិជ្ជកម្មសេវាកម្ម។
លោកMartinនាយករដ្ឋមន្ត្រីអៀរឡង់បានថ្លែងក្នុងកិច្ចប្រជុំកំពូលដោយរំពឹងទុកថា អាចបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗរវាងប្រទេសទាំង២អៀរឡង់និងចិន។
លោកស្រីAnabelGonzalezអគ្គនាយករងនៃអង្គការពាណិជ្ជកម្មពិភពលោកបានថ្លែងថា កម្លាំងឥទ្ធិពលនិងភាពសំខាន់នៃគោលនយោបាយពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវាកម្មនៅពេលអនាគតនឹងត្រូវពង្រីកថែមមួយកម្រិតទៀត សមាជិកមួយចំនួននៃអង្គការពាណិជ្ជកម្មពិភពលោកកំពុងធ្វើការចរចាស្តីពីបទប្បញ្ញត្តិដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសជាសមាជិកអាចមានប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាព។
លោកAldoF.Alvarezឯកអគ្គរដ្ឋទូតអែលសាល់វ៉ាឌ័រប្រចាំនៅប្រទេសចិនបានថ្លែងថា ប្រទេសចិនប្រកាសបង្កើតផ្សារមូលបត្រថ្មីធ្វើឱ្យលោកមានចំណាប់អារម្មយ៉ាងជ្រាលជ្រៅ នេះមុខជានឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរបស់ពិភពលោកជាមិនខាន៕