ប្រទេសកម្ពុជា ជាប្រទេសកសិកម្មប្រពៃណី វិស័យកសិកម្មក្លាយជាសសរទ្រូងដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសចិននិងកម្ពុជានៅសេសសល់ជាច្រើន ។ ក្នុងអំឡុងពេលកើតមានជំងឺកូវីដ-១៩ ប្រទេសចិន និងកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាបន្តបន្ទាប់ ។ កសិផលរបស់ប្រទេសកម្ពុជានាំចេញទៅប្រទេសចិនកាន់តែច្រើន ដូចជាចេក និងស្វាយជាដើម ។ ឆ្នាំមុន ប្រទេសចិន និងកម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធិផលសំខាន់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោង វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានយល់ឃើញថា ទន្ទឹមការអនុវត្តនៃ”ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”ដែលបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរបស់ចិន និងកម្ពុជាទទួលសមិទ្ធិផលថ្មីកាន់តែច្រើន ។ លោកបានបញ្ជាក់ថា ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមានជាផ្លូវការ នឹងបើកផ្លូវឱ្យកម្ពុជា នាំចេញទំនិញប្រមាណ៩៥% ទៅកាន់ប្រទេសចិន ដោយមិនគិតពន្ធ ក្នុងចំណោមទំនិញជាង៣៤០មុខទំនិញ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងជំរុញឱ្យការនាំទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន កើនឡើងបន្ថែមទៀត ក្នុងចំណោមនេះ កសិផលជាផ្នែកសំខាន់២។ លោកបណ្ឌិតបានយល់ឃើញថា ប៉ុន្មានឆ្នាំកន្លងមកនេះ កសិកម្មរបស់ប្រទេសកម្ពុជាអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយចេញពីមុខរបរបែបចិញ្ចឹមឆ្នាំង ទៅជាការធ្វើកសិកម្មបែបផ្គត់ផ្គង់ទីផ្សារ។ ប៉ុន្តែ ការប្រឈមនៃវិស័យកសិកម្មដោយសារការវិនិយោគផ្ទាល់ពីប្រទេសចិនលើវិស័យកសិកម្មនៅមានកម្រិតទាប ហើយស្តង់ដារនៃផលិតផលកសិកម្មមិនអាចបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រទេសចិន។ ដូច្នេះ លោកមានក្តីសង្ឃឹមថា កម្ពុជា-ចិន គួរធ្វើការជាមួយគ្នាកាន់តែស៊ីជម្រៅ និងជាក់ស្តែងបន្ថែមទៀត ពង្រឹងការយល់ដឹងបន្ថែមដល់កសិករ និងភូតគាមអនាម័យឲ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិនជាដើម ។ ក្រៅពីនេះ ភាគីចិនអាចជួយភាគីកម្ពុជាពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍវិស័យកសិកម្ម ភាគីទាំងពីររួមគ្នាដើម្បីបង្កើនផលិតភាពកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ។ ឧទាហរណ៍ ការបង្កើតគំរូកសិដ្ឋានដាំស្វាយដែលមានស្តង់ដារត្រឹមត្រូវ ដើម្បីបន្តចែករំលែកបទពិសោធន៍ភាពជាក់ស្តែងនានា ។
ពីរបីឆ្នាំនេះ លោក កៅ គួងហ្វា អគ្គនាយកនៃក្រុមហ៊ុន Green Island Agril Dev (Cambodia)ខិតខំជំរុញពង្រឹង និងពង្រីកការដាំដុះផ្លែចេករបស់កម្ពុជានាំទៅក្នុងទីផ្សារចិន។ លោកបានណែនាំថា ប្រទេសចិនជាប្រទេសធំមួយដែលដាំដុះផ្លែចេក និងមានអតិថិជនច្រើនក្រៃលែង ។ ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិច ផ្លែចេកអាចទុំបីដងក្នុងរយៈពេលពីរឆ្នាំ ដែលនឹងអាចក្លាយជាចំការធំ ការដឹកជញ្ជូនធំ និងទីផ្សារធំ ។ នៅខែឧសភា ឆ្នាំ ២០១៩ ចេករបស់ប្រទេសកម្ពុជាបានសម្រេចការនាំចេញទៅប្រទេសចិន ឧស្សាហកម្មចេករបស់កម្ពុជាអភិវឌ្ឍយ៉ាងឆាប់រហ័ស និងក្លាយជាខ្សែសង្វាក់ឧស្សាហកម្មចេកដែលមានក្រុមហ៊ុនចិនជាស្នូល ហើយបានបង្កើតសហព័ន្ធសមាគមចេកកម្ពុជា ។ ប្រទេសចិនមានឧត្តមភាពទីផ្សារ មូលធន បច្ចេកវិទ្យា និងបទពិសោធន៍ការគ្រប់គ្រង ហើយប្រទេសកម្ពុជាមានឧត្តមភាពខាងអាកាសធាតុ ដី និងកម្លាំងពលកម្ម ដែលអាចផ្សំគ្នា នេះពិតនឹងអាចបង្កើតឧស្សាហកម្មចេកមានភាពប្រកួតប្រជែងលើពិភពលោក ព្រមទាំងអាចផ្តល់ឱកាសថ្មីដល់ប្រទេសចិន និងកម្ពុជាក្នុងវិស័យកសិកម្ម ។
តើប្រទេសកម្ពុជាត្រូវធ្វើដូចយ៉ាងម្តេចដើម្បីបង្កើតម៉ាកកសិផលអន្តរជាតិ ? លោកស្រី ចាវ ស៊ូឡាន សាស្រ្តាចារ្យនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាខេត្តយូណានបានផ្ដល់គំនិតថា ប្រទេសកម្ពុជាត្រូវធ្វើការផ្សព្វផ្សាយយ៉ាងសកម្មដើម្បីលើកកេរ្តិ៍ឈ្មោះ និងឥទ្ធិពលកសិផលរបស់ប្រទេសកម្ពុជា ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរក្នុងវិស័យសង្គមស៊ីវិលជាដើម ។ ទន្ទឹមនេះដែរ រដ្ឋាភិបាលអាចបង្កើតគោលនយោបាយដើម្បីទាក់ទាញក្រុមហ៊ុនមកវិនិយោគទុននៅប្រទេសកម្ពុជា ។ ក្រៅពីនេះ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសចិន និងកម្ពុជា យើងអាចធ្វើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីគាំទ្រកសិកម្មរបស់ប្រទេសកម្ពុជា ។ លោកស្រីណែនាំថា ពីមុន និស្សិតខ្មែរដែលបន្តការសិក្សានៅប្រទេសចិនភាគច្រើនជ្រើសរើសមុខវិជ្ជាភាសាចិន សព្វថ្ងៃនេះ ពួកគេគួរជ្រើសរើសមុខវិជ្ជាចម្រុះ ហើយលោកស្រីសង្ឃឹមថា មាននិសិ្សតខ្មែរដែលបន្តការសិក្សានៅប្រទេសចិនអាចសិក្សាមុខវិជ្ជាកសិកម្មបាន ។
លោក អុឹម ច័ន្ទរក្សា ជានិសិ្សតខ្មែរដែលបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Capital University of Economics and Business នៅប្រទេសចិន ។ លោកយល់ឃើញថា សព្វថ្ងៃ ប្រទេសកម្ពុជាខ្វះខាតធនធាន មនុស្សអាចគាំទ្រការអភិវឌ្ឍកម្មកសិកម្មទំនើប ។ ក្រៅពីនេះ និសិ្សតខ្មែរដែលបន្តការសិក្សានៅប្រទេសចិន មានភាគតិចដែលជ្រើសរើសមុខវិជ្ជាកសិកម្ម ។ លោកសង្ឃឹមថា រដ្ឋាភិបាលអាចដោះស្រាយបញ្ហនេះ ដើម្បីធ្វើឱ្យយុវជនវ័យក្មេងកាន់តែច្រើនចូលរួមកសាងក្នុងវិស័យកសិកម្មទំនើប ។
អ្នកបកប្រែ៖刘蓉