កាលពីថ្ងៃទី៦ខែកញ្ញា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើលិខិតសាទរការបើកមហាសន្និបាតវិទ្យាសាស្ត្រផ្នែកអាកាសចរណ៍អន្តរជាតិលើកទី៣២។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអាកាសចរណ៍គឺជាវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមួយដែលបានអភិវឌ្ឍលឿនបំផុតនិងមានឥទ្ធិពលធំបំផុតលើផលិតកម្មនិងជីវភាពរបស់មនុស្សជាតិចាប់តាំងពីសតវត្សរ៍ទី ២០ មក។ ពិភពលោកនាពេលបច្ចុប្បន្នកំពុងឆ្លងកាត់បដិវត្តន៍បច្ចេកវិទ្យាយ៉ាងស៊ីជម្រៅនិងការបដិវត្តន៍ឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអាកាសចរណ៍កំពុងប្រឈមមុខនឹងឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មានកាលពីមុន ដូច្នេះការធ្វើកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអាកាសចរណ៍ពិភពលោកគឺមានភាពចាំបាច់និងមានអនាគតយ៉ាងពិតប្រាកដ។សង្ឃឹមថា មហាសន្និបាតលើកនេះនឹងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអាកាសចរណ៍ពិភពលោកនិងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក។
គួរបញ្ជាក់ថា មហាសន្និបាតវិទ្យាសាស្ត្រអាកាសចរណ៍អន្តរជាតិលើកទី៣២ត្រូវបានបើកធ្វើនៅទីក្រុងសៀងហៃនៅថ្ងៃដដែល ដែលផ្តួចផ្តើមរៀបចំដោយក្រុមប្រឹក្សាវិទ្យាសាស្ត្រផ្នែកអាកាសចរណ៍អន្តរជាតិ និងទទួលខុសត្រូវរៀបចំដោយសមាគមអាកាសចរណ៍ចិន។