នាថ្ងៃទី ៤ ខែកញ្ញា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៥០ ម៉ឺនដូសត្រូវដឹកជញ្ជូនមកប្រទេសកម្ពុជាដែលជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac របស់ប្រទេសចិនជូនដល់ប្រទេសកម្ពុជា។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៥០ ម៉ឺនដូសនេះជាវ៉ាក់សាំងលើកដំបូងដែលក្រុមហ៊ុន Sinovac បរិច្ចាគទៅកាន់បរទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក វ៉ាក់សាំងសម្រាប់គាំទ្រកិច្ចការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់អាយុពី១២ដល់១៧ ឆ្នាំ ។
តាំងពីដើមឆ្នាំ ២០២១ ក្នុងស្ថានភាពដែលការផ្គត់ផ្គង់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលកំពុងខ្វះខាតលើពិភពលោក ក្រោយពីការសម្របសម្រួល ក្រុមហ៊ុន Sinovac របស់ប្រទេសចិនបានផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជាក្នុងខណៈពេលដំបូង ដើម្បីគាំទ្រកិច្ចការបង្ការជំងឺកូវីដ១៩ដល់ប្រទេសកម្ពុជា ។
គិតត្រឹមដល់ថ្ងៃទី ៣១ ខែសីហា វ៉ាក់សាំង Inactivated បង្ការជំងឺកូវីដ១៩ប្រភេទCoronaVac ដែលផលិតដោយក្រុមហ៊ុន Sinovac របស់ប្រទេសចិនបានផ្តល់ដល់ពិភពលោកសរុបចំនួន ១៨០០ លានដូស ហើយត្រូវបានទទួលស្គាល់ឱ្យប្រើប្រាស់បន្ទាន់ពីប្រទេសចំនួនជាង ៥០ ព្រមទាំងបានចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ។
អ្នកបកប្រែ៖刘蓉