ភ្នំពេញព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា រួមជាមួយសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំជំនួបពិភាក្សាស្តីពីវឌ្ឍនភាពនៃដំណេីរការរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាចិន ដែលគ្រោងរៀបចំនៅសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងនាមឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងបានសាទរនឹងបន្តកិច្ចសម្របសម្រួលក្នុងដំណេីរការរៀបចំកម្មវិធីនេះអោយបានភាពឧឡារឹកនិងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។
លោក Quan Yangang ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសេីរចំពោះកិច្ចសម្របសម្រួលរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីនេះក្រោមការជ្រោមជ្រែងពីមូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD) និងកិច្ចគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ស្ថានទូតចិនប្រចាំកម្ពុជា។
មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាបានឧបត្ថម្ភសៀវភៅវិទ្យាសាស្ត្រជាភាសាចិន និងកម្រងសៀវភៅឯកឧត្តម ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិនជាភាសាខ្មែរ ចិន អង់គ្លេសភាគទី១ ទី២ និងទី៣ ជូនដល់បណ្ណាល័យសាកលវិទ្យាល័យជាតិបាត់ដំបង៕