នៅក្នុងសាកលវិទ្យាល័យគរុកោសល្យហៃណាន ដែលមានទីតាំងស្ថិតនៅទីក្រុងហៃគូ ខេត្តហៃណាន មានស្ថានីយសង្គ្រោះអណ្តើកសមុទ្រ។ ដើម្បីសង្គ្រោះនិងឃោសនាការការពារអណ្តើកសមុទ្រ ស្ថានីយសង្គ្រោះនេះត្រូវបង្កើតឡើងនៅឆ្នាំ២០១៣។ អ្នកស្ម័គ្រចិត្ត ចំនួនប្រមាណ ៣០នាក់ ដែលមកពីវិទ្យាស្ថាននានានៃសាកលវិទ្យាល័យនេះទទួលខុសត្រូវលើការងារប្រចាំថ្ងៃនៃស្ថានីយសង្គ្រោះអណ្តើកសមុទ្រ។
នេះជាស្ថានីយសង្គ្រោះអណ្តើកសមុទ្រនៃសាកលវិទ្យាល័យគរុកោសល្យហៃណាន ពួកគេបានបិទឈ្មោះសម្គាល់របស់អណ្តើកសមុទ្រនៅលើអាងនីមួយៗ។
ក្រោមការជួយសង្គ្រោះពីស្ថានីយសង្គ្រោះនេះ អណ្តើកសមុទ្រដែលជាសះស្បើយអាចត្រឡប់ទៅសមុទ្រសារជាថ្មី។ ឥឡូវនេះ ស្ថានីយនេះបានសង្គ្រោះនិងចិញ្ចឹមអណ្តើកសមុទ្រចំនួនជាង១០ក្បាល។ ការងាររបស់អ្នកស្ម័គ្រចិត្តរួមមាន ការលាងសម្អាតអាងសំរាប់ចិញ្ចឹមអណ្តើកសមុទ្រតាមកាលកំណត់ ការផ្លាស់ប្តូរទឹកសមុទ្រ ការលាងស្នូកអណ្តើកសមុទ្រ ការចិញ្ចឹមអណ្តើកសមុទ្រជាដើម។ ជួនកាល ពួកគេត្រូវជួយព្យាបាលរបួសអណ្តើកសមុទ្រដែលរងរបួសដោយការចាក់ថ្នាំនិងបញ្ចុកថ្នាំជាដើម។ នៅពេលវិស្សមកាល ដើម្បីថែរក្សាអណ្តើកសមុទ្រ ក៏មានអ្នកស្ម័គ្រចិត្តស្នាក់នៅក្នុងសាកលវិទ្យាល័យផងដែរ។
នៅថ្ងៃទី២៧ ខែសីហា អ្នកស្ម័គ្រចិត្ត កញ្ញា ឡាន ធាន កំពុងលាងសម្អាតស្នូកអណ្តើកសមុទ្រនៅក្នុងស្ថានីយសង្គ្រោះអណ្តើក។
នៅក្នុងរឿងមួយនេះ អ្នកស្ម័គ្រចិត្តក៏ទទួលបានភាពរីករាយដ៏ពិសេសផងដែរ។ អ្នកស្ម័គ្រចិត្តបានបញ្ជាក់ថា៖នៅពេលមើលឃើញ អណ្តើកសមុទ្រដែលបានជាសះស្បើយអាចត្រឡប់ទៅសមុទ្រសារជាថ្មី យើងពិតជា រីករាយណាស់។
នៅថ្ងៃទី២៧ ខែសីហា អ្នកស្ម័គ្រចិត្តកំពុងលាងសម្អាតស្នូកអណ្តើកសមុទ្រនៅក្នុងស្ថានីយសង្គ្រោះអណ្តើក។
នៅថ្ងៃទី២៧ ខែសីហា អ្នកស្ម័គ្រចិត្ត កញ្ញា ឡាន ធាន កំពុងលាងអាងអណ្តើកសមុទ្រ។
នៅថ្ងៃទី២៧ ខែសីហា អ្នកស្ម័គ្រចិត្ត លោក ហឺ លូ កំពុងបញ្ចុកចំណីអណ្តើកសមុទ្រនៅក្នុងស្ថានីយសង្គ្រោះអណ្តើក។
នៅថ្ងៃទី២៧ ខែសីហា អណ្តើកសមុទ្រនៃស្ថានីយសង្គ្រោះអណ្តើកកំពុងស៊ីចំណី។គិតមកដល់ពេលនេះ ស្ថានីយសង្គ្រោះអណ្តើកសមុទ្រនៃសាកលវិទ្យាល័យគរុកោសល្យហៃណានបានសង្គ្រោះអណ្តើកសមុទ្រសរុបចំនួន ១០០ក្បាល។
អ្នកបកប្រែ៖李润菁