តាមការរៀបចំរបស់ការិយាល័យចរាចរណ៍នៃក្រសួងសន្តិសុខសាធារណៈ ទីក្រុងគុនមីងដែលជាក្រុងពិសោធន៍ជំរុញការប្រើប្រាស់ប័ណ្ណបើកបរអេឡិចត្រូនិចលើកទី១ក្នុងចំណោមក្រុងពិសោធន៍ចំនួន២៨របស់ប្រទេសចិន។ ចាប់ផ្តើមពីថ្ងៃទី៣១ ខែសីហា ម៉ោង១៦ គេអាចស្នើសុំនិងទទួលបានប័ណ្ណបើកបរអេឡិចត្រូនិចតាមរយៈកម្មវិធីapp។ គិតមកដល់ថ្ងៃទី៣ ខែកញ្ញា ម៉ោង១៤ មានមនុស្សស្នើសុំប័ណ្ណបើកបរអេឡិចត្រូនិចសរុបចំនួន ៣៨៧,១១៩នាក់ ហើយមានមនុស្សសរុបចំនួន ៣៦១,៦៣៣នាក់ទទួលបានប័ណ្ណបើកបរអេឡិចត្រូនិច។ ការប្រើប្រាស់ប័ណ្ណបើកបរអេឡិចត្រូនិចអាចលើកកម្ពស់កម្រិតសេវាកម្មរដ្ឋបាលតាមនីតិវិធី “អ៊ីនធឺណែត+ចរាចរណ៍” ហើយផ្តល់ភាពងាយស្រួលដល់ប្រជាជន និងការធ្វើដំណើរដោយរថយន្តរបស់ប្រជាពលរដ្ឋ ។
អ្នកបកប្រែ៖李润菁