ផ្ទះថ្មីនៅជិតស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២

2021-09-08 18:29:36 |ប្រភព:xinhua

  ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែង ផ្តល់កម្លាំងអគ្គិសនីសរុបចំនួន ៤០ម៉ឺនគីឡូវ៉ាត់ ។ ស្ថានីយ៍វារីអគ្គិសនីសាងសង់ដោយក្រុមហ៊ុនHuaneng HydroLancang International Energy នៃក្រុមហ៊ុន China's Huaneng Hydrolancang International Energy ។

  ដោយសារការសាងសង់ស្ថានីយ៍វារីអគ្គិសនីនេះ ភូមិស្រែគរថ្មីក្លាយជាផ្ទះថ្មីរបស់កសិករដែលស្នាក់នៅជិតស្ថានីយ៍វារីអគ្គិសនី ក្នុងភូមិនេះមានផ្លូវថ្មីទៅខាងក្រៅ មានផ្ទះប្រពៃណីខ្មែរ និងមានអគ្គិសនី ។ លោក Souy For កសិករស្នាក់នៅក្នុងភូមិស្រែគរថ្មី លោកបានរៀបរាប់ថា ឧបករណ៍អគ្គិសនីដូចជា ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងទូរទស្សន៍ ដែលជាឧបករណ៍អគ្គិសនីគ្រួសារគ្មានលុយទិញពីមុន ប៉ុន្តែសព្វថ្ងៃនេះ លោកមានលទ្ធភាពប្រើគ្រប់គ្រាន់ ។

  លោក វេងហុង មានអាយុ ៦៣ ឆ្នាំហើយ ។ នៅឆ្នាំ ២០១៦ គ្រួសាររបស់លោក វេងហុង ចេញពីភូមិចាស់និងផ្លាស់ទៅភូមិស្រែគរថ្មី ។ សួនថ្មីរបស់លោកមានទំហំ ១០០០ ម៉ែត្រ​ការ៉េ ហើយផ្ទះប្រពៃណីខ្មែររបស់គ្រួសារលោកមានទំហំ ៨០ ម៉ែត្រការ៉េ ក្រៅពីនេះ រដ្ឋាភិបាលបានផ្តល់វាលស្រែ ៥ ហិកតា និងសាច់ប្រាក់ដល់គ្រួសាររបស់លោក ។ លោកបានណែនាំថា មុនពេលផ្លាស់ផ្ទះទៅភូមិថ្មី គ្រួសាររបស់លោកមានចំណូលតិច ដែលបានមកពីការដាំស្រូវ និងការនេសាទត្រី សព្វថ្ងៃ គ្រួសាររបស់លោកមានប្រាក់ចំណូល ៣០០០ ដុល្លារក្នុងមួយឆ្នាំ ដែលមកពីការដាំស្វាយចន្ទី ។

  លោក ជាវិន មេឃុំរបស់ឃុំស្រែគរថ្មីបានប្រាប់អ្នកកាសែតថា ភូមិថ្មីមានចំនួនសរុប ៩០០ គ្រួសារ និងមនុស្សចំនួនសរុបជិត ៣០០០ នាក់ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិថ្មីពេញលេញ ។ ផ្អែកលើប្រព័ន្ធធារាសាស្រ្តំ​នៅតំបន់ស្តុកទឹកស្ថានីយ៍ និងចរាចរណ៍ដ៏ស្រួល កសិករក្នុងភូមិដាំស្វាយចន្ទី ចេក និងស្វាយជាដើមដើម្បីបង្កើនចំណូល ។ លោកបានបញ្ជាក់ថា ពីមុន អ្នកភូមិភាគច្រើនមានតែកង់ ទោះបីជាអ្នកភូមិខ្លះមានម៉ូតូ ក៏ប៉ុន្តែជាម៉ូតូចាស់ ។ សព្វថ្ងៃ គ្រួសារច្រើនមានម៉ូតូពីរឬបីគ្រឿង មានគ្រួសារខ្លះមានរថយន្ត ។

  លោក ឆាយ ខាយម៉េង ជាបុគ្គលិករបស់គម្រោងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ លោកបានធ្វើការនៅទីនេះ ៨ ឆ្នាំហើយ និងជាសក្សីផ្ទាល់ឃើញការរស់នៅរបស់អ្នកភូមិកាន់តែល្អប្រសើរ ។

  អ្នកបកប្រែ៖刘蓉