កាលពីថ្ងៃទី ៩ ខែកញ្ញា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានប្រកាសចេញផ្សាយ « ផែនការប្រតិបត្តិជាតិស្តីពីសិទ្ធិមនុស្សឆ្នាំ២០២១-២០២៥ » ។
ផែនការប្រតិបត្តិនេះសរុបចែកជា ៨ ជំពូក ដូចជាពាក្យណែនាំ សិទ្ធិផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌ សិទ្ធិរបស់ប្រជាពលរដ្ឋនិងសិទ្ធិផ្នែកនយោបាយ សិទ្ធិផ្នែកបរិស្ថាន កិច្ចគាំពារសិទ្ធិនិងផលប្រយោជន៍របស់ក្រុមមនុស្សពិសេស ការអប់រំនិងការសិក្សាស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស ការចូលរួមអភិបាលកិច្ចសិទ្ធិមនុស្សជាសកល ការអនុវត្ត ត្រួតពិនិត្យនិងវាយតម្លៃ។ ដោយឡែក ផែនការនេះបានពណ៌នាយ៉ាងលម្អិតអំពីគោលដៅនិងភារកិច្ចជាក់ស្តែងជិត ២០០ ។
ផែនការប្រតិបត្តិនេះបានចែងថា ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយជាចំណុចចាប់ផ្តើមថ្មីមួយនៃការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ប្រទេសចិន ។ រដ្ឋាភិបាលចិនបានកំណត់ផែនការប្រតិបត្តិនេះដើម្បីបញ្ជាក់ពីគោលដៅនិងភារកិច្ចស្តីពីការគោរព កាពារនិងជំរុញសិទ្ធិមនុស្សក្នុងដំណាក់កាលឆ្នាំ២០២១--២០២៥ ដោយឈរលើមូលដ្ឋានបូកសរុបសភាពការណ៍និងបទពិសោធន៍ជាក់ស្តែងនៃការអនុវត្តផែនការប្រតិបត្តិជាតិស្តីពីសិទ្ធិមនុស្សកាលពី ៣ ដំណាក់កាលមុន ។