លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៩ ខែកញ្ញាថា មិនថាអ្វីដែលហៅថា “តុលាការពិសេសវៃវូអឺ ” បើកសវនាការប៉ុន្មានដងក៏ដោយ ក៏គ្មានប្រយោជន៍អ្វីទាល់តែសោះ ដោយសារវាជា “តុលាការ” ខុសច្បាប់ ។
លោកZhaoLijian បានឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មានថា តាមពិត ម្ចាស់លុយធំបំផុតនៅពីក្រោយអ្វីដែលហៅថា “តុលាការពិសេសវៃវូអឺ” គឺ “មហាសន្និបាតតំណាងវៃវូអឺពិភពលោក ” ដែលជាអង្គការប្រឆាំងចិនដែលតែងឃោសនាបំប៉ោងពីគំនិតអបគមន៍ក្នុងតំបន់Xinjiang ប្រទេសចិន។
លោកZhaoLijian បានបញ្ជាក់ថា មិនថាពួកប្រឆាំងចិនទាំងនេះសម្តែងឆាកល្ខោនបែបណាក្តី តំបន់Xinjiang ប្រទេសចិនប្រាកដជាអាចទទួលបានការអភិវឌ្ឍកាន់តែល្អ ចំណែកឯការបញ្ចេញសំឡេងគាំទ្របញ្ហាតំបន់Xinjiang ដោយប្រកាន់អាកប្បកិរិយាសត្យានុម័តនិងយុត្តិធម៌របស់សហគមន៍អន្តជាតិប្រាកដជាកាន់តែច្រើនឡើងៗ ជាមិនខាន ។