និស្ស័យខាងកីឡារបស់លោកXi Jinpingប្រធានរដ្ឋចិន

2021-09-15 20:20:51 |ប្រភព:CRI

  លោកXi Jinpingប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃវិស័យកីឡា។នៅពេលគ្រោងផែនការអភិវឌ្ឍន៍ប្រទេសជាតិ ​លោកបានជំរុញយ៉ាងមុតមាំនូវការកសាងប្រទេសខ្លាំងលើវិស័យកីឡា  ហើយអំពាវនាវឱ្យប្រជាជន​ចិនទាំងអស់ចូលរួមហាត់ប្រាណ។នៅពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅក្នុងប្រទេសចិន​ លោកបានជំរុញការងារកីឡាយ៉ាងខ្លាំង  ផ្តល់អនុសាសន៍ល្អៗជាច្រើនដើម្បីលើកទឹកចិត្តអត្តពលិក។នៅក្នុងជីវិតប្រចាំថ្ងៃ   លោកXi Jinpingក៏ជាអ្នកចូលចិត្តវិស័យកីឡាដែរ។លោកចូលចិត្តហែលទឹកនិងឡើងភ្នំ  ហើយដឹងច្បាស់ពីបាល់ទាត់ បាល់ទះ តិន្និស បាល់បោះ ក្បាច់គុននិងកីឡាផ្សេងទៀត។យប់ថ្ងៃនេះ (គឺយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១) ពិធីបើកការប្រកួតកីឡា សាធារណរដ្ឋប្រជាមានិតចិនលើកទី១៤នឹងធ្វើឡើងនៅពហុកីឡដ្ឋានកីឡាអូឡាំពិកXi’anនៅខេត្តShannxi។ លោកXi Jinpingប្រធានរដ្ឋចិននឹងចូលរួមពិធីបើកសម្ពោធនិងប្រកាសបើកការប្រកួត។ឆ្លៀតឱកាសនេះ​ យើងខ្ញុំបានជ្រើសរើសរូបភាពខ្លះដើម្បីបង្ហាញពីនិស្ស័យខាងកីឡារបស់លោកXi Jinping៖