ដើរចូលក្នុងចំការផ្កាកុលាបសំរាប់បរិភោគ ខ្យល់អាកាសពោរពេញដោយក្លិនក្រអូបនៃផ្កាកុលាប។ កសិករកំពុងបេះផ្កាស្រស់យ៉ាងមមាញឹកក្នុងចំការផ្កាកុលាប។ ប៉ុន្មានឆ្នាំនេះ ភូមិសៀវហឹពាន ទីក្រុងមីលឺ ខេត្តយូណានបានកសាងចំការផ្កាកុលាបដែលមានទំហំផ្ទៃដីចំនួនជាង៧៣ហិកតា ដើម្បីជំរុញការរីកចម្រើនកសិកម្មក្នុងជនបទនិងជួយបន្ថែមប្រាក់ចំណូលដល់កសិករ។