ចំណូលពីវិស័យទេសចរណ៍អំឡុងបុណ្យសែនព្រះខែរបស់ប្រទេសចិនមានចំនួនជាង ៣៧.១ ពាន់លានយ័ន

2021-09-22 18:16:01 |ប្រភព:xinhua

  តាមទិន្នន័យពីក្រសួងវប្បធម៌និងទេសចរណ៍ដែលផ្សព្វផ្សាយនាថ្ងៃទី ២១ ខែកញ្ញា បានឱ្យដឹងថា ក្នុងអំឡុងពេលបុណ្យសែនព្រះខែរបស់ប្រទេសចិនដែលមានរយៈពេល ៣ ថ្ងៃ ភ្ញៀវទេសចរក្នុងស្រុកមានចំនួន ៨៨.១៦ លាននាក់ ហើយចំណូលពីវិស័យទេសចរណ៍សរុបមានចំនួន ៣៧.១៤៩ ពាន់លានយ័ន។ តាមទិន្នន័យពីវេទិកាទេសចរណ៍ជា​ច្រើនបានឱ្យដឹងថា អំឡុងបុណ្យសែនព្រះខែ ទេសចរណ៍តំបន់ជិតខាងមានតម្រូវការច្រើនជាងគេ។ ទេសចរណ៍លក្ខណៈគ្រួសារបានក្លាយជាភ្ញៀវទេសចរសំខាន់ជាងគេ ឧទ្យានពិសេស និងសណ្ឋាគារតំបន់ជនបទក្លាយជា​ជម្រើសដ៏មានភាពប្រជាប្រិយភាព ។

  ក្រសួងវប្បធម៌និងទេសចរណ៍ប្រទេសចិនបានបញ្ជាក់ថា អំឡុងបុណ្យសែនព្រះខែ តំបន់នានារបស់ប្រទេសចិនសម្របតាមតម្រូវការរបស់ភ្ញៀវទេសចរ ជំរុញ”ភ្ញៀវទេសចរក្នុងស្រុកធ្វើដំណើរទេសចរណ៍ក្នុងស្រុក” ការធ្វើដំណើរ​ទេសចរណ៍​នៅជុំវិញខ្លួន តំបន់ជនបទ និងទេសចរណ៍ដោយយានជំនិះផ្ទាល់ខ្លួនបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ។

  តាមទិន្នន័យពី App ctrip បានឱ្យដឹងថា ចាប់ពីឆ្នាំនេះ បុណ្យសែនព្រះខែជាវិស្សមកាលខ្លី​ដែលទេសចរណ៍​តំបន់​ជិតខាងមានតម្រូវខ្លាំងបំផុត ។

  អ្នកបកប្រែ៖刘蓉