Universal Beijing Resort បើកអាជីវកម្មជាផ្លូវការ ដែលបានក្លាយជាទីកន្លែងទេសចរណ៍ថ្មីក្នុងក្រុងប៉េកាំង

2021-09-22 18:17:59 |ប្រភព:xinhua

  ក្រោយពីការសាងសង់រយៈពេល ២០ ឆ្នាំ​ Universal Beijing Resort បើកអាជីវកម្មជាផ្លូវការ ដែលបានក្លាយជា​ទីកន្លែងទេសចរណ៍ថ្មីក្នុងក្រុងប៉េកាំង ។

  Universal Beijing Resortមានតំបន់ទេសចរណ៍ដែលមានប្រធានបទចំនួន ៧ ធំៗ រួមមានតំបន់ទេសចរណ៍ Kung Fu Panda Legends of Awesomeness តំបន់ទេសចរណ៍ Transformers ឧទ្យានMinions  ពិភពមន្តអាគម Harry Potter តោះ Nublarរបស់Jurassic World   ឧទ្យានHollywood និងឧទ្យាន Waterworldជាដើម ។

  ក្នុងUniversal Beijing Resortមានការសម្តែងចំនួន ២៤ ដែលចែកជា ៦ ប្រភេទ រួមមានការសម្តែងជំនាញពិសេស ការសម្តែងតន្ត្រី ការសម្តែងល្ខោន ការសម្តែងព្យុហយាត្រាជាដើម​ ។

  ក្រៅពីនេះ ក្នុងUniversal Beijing Resortមានភោជនីយដ្ឋានចំនួន ៨០ និងហាងលក់​រាយចំនួន ៣០ ដែល​ស្ថិតនៅគ្រប់ទីកន្លែងក្នុងឧទ្យាននិងវិថីនានា ម្ហូបអាហរចិន និងម្ហូបអាហារលោកខាងលិចមានអត្រា៦៥%ទៅ៣៥% ដែលអាចបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ។

  អ្នកបកប្រែ៖刘蓉