ក្នុងឱកាសថ្ងៃបុណ្យប្រមូលផលរបស់កសិករចិនលើកទី ៤ ឈានចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានតំណាងមជ្ឈិមបក្ស ជូនពរថ្ងៃបុណ្យនិងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះប្រជាកសិករទូទាំងប្រទេសចិននិងបុគ្គលិកការងារផ្នែកកសិករ កសិកម្មនិងជនបទ។
លោក Xi Jinping បានលើកឡើងថា តាំងពីចូលឆ្នាំ ២០២១ មក យើងបានពុះពារឧបសគ្គដូចជាការរីករាលដាលនៃជំងឺកូវីដ ១៩ និងគ្រោះទឹកជំនន់ជាដើម ស្បៀងអាហារនិងការបង្កបង្កើតកសិផលទទួលបានផលល្អ តំបន់ជនបទមានភាពសុខដុមរមនានិងស្ថិរភាព ប្រជាកសិករមានជីវភាពសុខស្រួល។
លោក Xi Jinping បានសង្កត់ធ្ងន់ថា បើប្រជាជាតិចង់ស្តារឡើងវិញ នោះតំបន់ជនបទត្រូវទទួលបានការអភិវឌ្ឍជាមុនសិន។ ក្នុងដំណើរថ្មីនៃការសម្រេចគោលដៅខិតខំតស៊ូមួយរយឆ្នាំទី ២ ចំណុចសំខាន់នៃការងារកសិករ កសិកម្មនិងជនបទបានបង្វែរជាលក្ខណៈប្រវត្តិសាស្រ្តទៅរកការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍជនបទ។ ហេតុនេះត្រូវពន្លឿនការធ្វើទំនើបកម្មលើវិស័យកសិកម្មនិងជនបទ ដើម្បីធ្វើឱ្យប្រជាកសិករមានជីវភាពកាន់តែសម្បូរសប្បាយ៕