ថ្ងៃទី២៣ខែកញ្ញា ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (សិនជិន) លើកទី១៧បានបើកធ្វើនៅទីក្រុងសិនជិន ប្រទេសចិន។ឆ្នាំនេះ មានតំណាងរដ្ឋាភិបាល អង្គភាព វប្បធម៌និងសហគ្រាសសរុបចំនួន២៤៦៨បានចូលរួមពិព័រណ៌នេះនៅកន្លែងផ្ទាល់ ហើយមានអង្គភាពចំនួន៨៦៨ចូលរួមតាមអនឡាញ ដែលបានទាក់ទាញប្រទេសនិងតំបន់ចំនួន៣០លើពិភពលោកចូលរួមពិព័រណ៍នេះតាមអនឡាញ។
ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិនលើកនេះមានរយៈពេល៥ថ្ងៃ គឺរហូតដល់ថ្ងៃទី២៧ ខែកញ្ញា។ពិព័រណ៍លើកនេះផ្តោតលើការរុករកនិន្នាការនិងកាលានុវត្តភាពថ្មីក្នុងការអភិវឌ្ឍឧស្សហកម្មវប្បធម៌ក្រោមស្ថានការណ៍ថ្មី ដោយផ្តោតលើការតាំងបង្ហាញកម្មវិធីរួមបញ្ចូលគ្នានិងការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យារួម ដូចជាប្រព័ន្ធ5G ទិន្នន័យធំនិងភាពឆ្លាតវៃសិប្បនិមិត្តនៅក្នុងឧស្សាហកម្មវប្បធម៌។
ដោយគិតពីចារណាពីស្ថានភាពជាក់ស្តែងនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៅបរទេស បានជាពន្លាអន្តរជាតិ“ខ្សែក្រវាត់និងផ្លូវ”បានទាក់ទាញសហគ្រិនមកពីប្រទេសនិងតំបន់៣០លើពិភពលោកឱ្យចូលរួមក្នុងពិព័រណ៍នេះតាមអនឡាញ៕