ថ្ងៃទី២១ ខែកញ្ញា ឯកឧត្តម ស៊ី ជីងពីង ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះស្តីពីគំនិតផ្តួចផ្តើមការអភិវឌ្ឍពិភពលោក ដោយប្រសាសន៍ថា យើងគួរប្រកាន់ខ្ជាប់នូវគោលការណ៍អំពីការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ។ ការការពារបរិស្ថានលើពិភពលោក ការដោះស្រាយយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ កសាងមនុស្សនិងធម្មជាតិរស់នៅជាសហគមន៍រួមជីវិតតែមួយ ។ ពន្លឿនការផ្លាស់ប្តូរកាបូនបៃតង និងកាបូនទាប ហើយសម្រេចឲ្យបាននូវការងើបឡើងវិញការអភិវឌ្ឍបៃតង ។ ប្រទេសចិននឹងខិតខំដើម្បីឈានដល់ការកាត់បន្ថយការបញ្ចេញកាបូនដល់ចំណុចកំពូលមុនឆ្នាំ២០៣០ និងសម្រេចតុល្យភាពកាបូនមុនឆ្នាំ២០៦០ នេះត្រូវការការខិតខំតស៊ូយ៉ាងលំបាក ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។ ប្រទេសចិននឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍថាមពលបៃតង និងកាបូនទាបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងបញ្ឈប់ការសាងសង់គម្រោងស្ថានីយអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅក្រៅប្រទេស។
ពីរបីឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការថាមពលថ្មីរវាងប្រទេសចិននិងប្រទេសកម្ពុជាកាន់តែច្រើនឡើង ។ ឧទាហរណ៍ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានត្រូវគេហៅថា គម្រោងវារីអគ្គិសនីធំជាងគេរបស់ប្រទេសចិន និងប្រទេសកម្ពុជា ដែលផ្តល់កម្លាំងអគ្គិសនីសរុបចំនួន ១.៩៧ ពាន់លានគីឡូវ៉ាត់ប្រចាំឆ្នាំ គិតតាមប្រទេសកម្ពុជាមានប្រជាជនសរុប ១៤ លាននាក់ និងការប្រើប្រាស់អគ្គិសនីចំនួន ៨.៨ ពាន់លានគីឡូវ៉ាត់ប្រចាំឆ្នាំ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២អាចផ្តល់កម្លាំងអគ្គិសនីដល់មនុស្សចំនួន ៣ លាននាក់ ។ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានលើកកម្ពស់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ជុំវិញដូចជាទីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងខេត្តក្រចេះជាដើម ដែលបានធានាថាមពលអគ្គិសនីរបស់ប្រទេសកម្ពុជាមានភាពឯករាជ្យ និងសុវត្ថិភាព ហើយបានកែលម្អរចនាសម្ព័ន្ធថាមពលរបស់ប្រទេសកម្ពុជា និងមានសារៈសំខាន់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដល់ប្រទេសកម្ពុជា ។
អ្នកបកប្រែ៖刘蓉