កាលពីថ្ងៃទី ២៦ ខែកញ្ញា សកម្មភាពផ្សព្វផ្សាយមួយចំនួនស្តីពីកិច្ចប្រជុំលើកទី ១៥ នៃមហាសនិ្នបាតភាគីហត្ថលេខីនៃ « សន្ធិសញ្ញាជីវចម្រុះ » ដែលហៅកាត់COP15 បានចាប់ដំណើរការក្រោមប្រធានបទ “ ពិភពចម្រុះបែប បន្តជីវិតឥតឈប់ឈរ “ ។
លោកHuangRunqiu រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានថ្លែងថា កិច្ចប្រជុំដំណាក់កាលដំបូងនៃCOP15នឹងបើកធ្វើនៅក្រុងKunming នៅថ្ងៃទី ១១ ខែតុលា ឆ្នាំនេះ ដើម្បីធ្វើការពិគ្រោះពិភាក្សាជាទូទៅអំពីគោលដៅថ្មីនៃការអភិរក្សជីវចម្រុះពិភពលោកឆ្នាំ២០៣០ ក្នុងន័យជំរុញឱ្យឈានដល់ក្របខ័ណ្ឌប្រតិបត្តិអភិរក្សជីវចម្រុះពិភពលោកបន្ទាប់ពីឆ្នាំ២០២០ដែលមានតុល្យភាព គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាពនិងអាចអនុវត្តបាន ។ ការចាប់ដំណើរការនូវសកម្មភាពផ្សព្វផ្សាយមួយចំនួនស្តីពីCOP15 គឺក្នុងគោលបំណងលើកកម្ពស់មនសិការអរិយធម៌អេកូឡូស៊ីនិងគុណវុឌ្ឍវិទ្យាសាស្ត្រខាងបរិស្ថានរបស់ប្រជាពលរដ្ឋថែមមួយកម្រិតទៀត ណែនាំនិងលើកទឹកចិត្តឱ្យមជ្ឈដ្ឋាននានាក្នុងសង្គមចូលរួមកិច្ចអភិរក្សជីវចម្រុះ ដើម្បីជំរុញឱ្យសហគមន៍អន្តរជាតិចូលរួមការកសាងសហគមន៍រួមវាសនានៃភពផែនដី ។