កាលពីថ្ងៃទី ២៧ខែកញ្ញា ពិព័រណ៍ព័ត៌មាននិងទូរគមនាគមន៍អន្តរជាតិចិនឆ្នាំ ២០២១ បានបើកធ្វើនៅទីក្រុងប៉េកាំងក្រោមប្រធានបទ“ គំនិតច្នៃប្រឌិតថ្មីបំភ្លឺការធ្វើឌីជីថលភាវូបនីយកម្មអនាគត” ដែលបានតាំងបង្ហាញយ៉ាងពេញលេញនូវបច្ចេកទេសថ្មីៗនិងសមិទ្ធផលថ្មីៗនៃកម្មវិធីប្រើប្រាស់នៅក្នុងវិស័យព័ត៌មាននិងទូរគមនាគមន៍។
លោកXinGuobinអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានលើកឡើងថា គិតរហូតដល់ខែសីហាឆ្នាំ ២០២១ ប្រទេសចិនសាងសង់ស្ថានីយ 5G បានជាង ១ លានកន្លែង ដែលត្រូវជាជាង ៧០% នៃចំនួនសរុបនៅពិភពលោកទាំងមូល ចំនួនតភ្ជាប់ប្រព័ន្ធ5G បានលើសពី ៤០០ លាន។ ការគ្របដណ្តប់នៃបណ្តាញអ៊ិនធើណេតនៅក្នុងភូមិរដ្ឋបាល និងភូមិក្រីក្រក្នុងប្រទេសចិនត្រូវជាជាង ៩៩%ដែលបានចូលរួមចំណែកជាវិជ្ជមានដើម្បីការទទួលបានជ័យជម្នះដោយគ្រប់ជ្រុងជ្រោយក្នុងយុទ្ធនាការពុះពារការលំបាកក្នុងការលុបបំបាត់ភាពក្រីក្រ ។