លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីតួនាទីរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិ

2021-09-28 18:53:17 |ប្រភព:CRI

  កាលពី​ថ្ងៃទី ២៧ ខែ​កញ្ញា​ លោក​វ៉ាង​យី​ សមាជិក​ក្រុមប្រឹក្សាកិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីតួនាទីរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិ ។

  លោក​​វ៉ាង​យី​បានលើក​ឡើង​​​ថា​ ឆ្នាំ​២០២១នេះ​ជា​ខួប​ទី​ ៥០ នៃ​ការ​ដែលសាធារណរដ្ឋ​ប្រជាមានិតចិមាន​អាសនៈស្របច្បាប់ឡើងវិញ​នៅ​អង្គការ​សហប្រជាជាតិ ។​  ក្នុង​រយៈពេល​៥០ ឆ្នាំ​កន្លងមក ប្រទេស​ចិន​បាន​ចាត់វិធានការ​​ជាក់ស្តែង​ដើម្បី​អនុវត្ត​តាម​កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ប្រកាន់​ខ្ជាប់​នូវ​ការគាំពារ​សិទ្ធិនិង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ប្រទេសកំពុង​អភិវឌ្ឍន៍ ។

  លោក​​​វ៉ាង​យី​បាន​បញ្ជាក់ទៀត​​ថា គំនិតផ្តួចផ្តើម​របស់​លោក​ប្រធានរដ្ឋ​ចិន​ស៊ីជីនភីងស្តីពី​ការអភិវឌ្ឍជាសកលដែល​លោក​បាន​លើកឡើង​នៅក្នុង​ការជជែកពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី​ ៧៦ បាន​ផ្តល់​ជា​គោលការណ៍​ណែ​នាំការ​​ប្រតិបត្តិនិង​បំពេញ​បន្ថែម​នូវ​កម្លាំង​ចលករ​ផ្នែក​គំនិត​​សម្រាប់​ការផ្តោត​លើ​ការ​អភិវឌ្ឍ​ ការ​អភិវឌ្ឍ​ដោយ​សាមគ្គីគ្នា​និងការ​អភិវឌ្ឍ​រួមនៃ​ប្រទេស​នានា​  ។ ប្រទេស​ចិន​នឹង​រួមសហការ​ជាមួយ​បណ្តា​ប្រទេស​នានា​លើពិភពលោក​ ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្ស​ជាតិ​ រំពឹង​ទុក​ថា​នឹង​មានឥស្សរជន​និង​បញ្ញវន្ត​កាន់តែ​ច្រើន​ចូលរួម​ចំណែក​ជា​តម្រិះ​ប្រាជ្ញា​និង​កម្លាំងរបស់​ខ្លួន​ដើម្បី​សម្រេច​បាន​គោល​ដៅ​នេះ​​ ។