សមិទ្ធិផលវិទ្យាសាស្រ្តអីុនធើណែតនាំមុខគេចំនួន ១៤ ត្រូវបានប្រកាសជាផ្លូវការនៅខេត្តជឺជាំងប្រទេសចិន

2021-09-29 16:14:49 |ប្រភព:xinhua

  នាថ្ងៃទី ២៦ ខែកញ្ញា “សកម្មភាពប្រកាសសមិទ្ធិផលវិទ្យាសាស្រ្តអីុនធើណែតនាំមុខគេលើពិភពលោក”ឆ្នាំ ២០២១ បានរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍អីុនធើណែតអន្ដរជាតិអ៊ូជិន ឃុំជាំងតុង ខេត្តជឺជាំង ។


  អ្នកជំនាញចំនួន ៤០រូបដែលមកពីប្រទេសចិន និងបរទេស បានបង្កើតជា”គណៈកម្មការអ្នកជំនាញណែនាំ​សមិទ្ធិផល​​វិទ្យាសាស្រ្តអីុនធើណែតនាំមុខគេលើពិភពលោក ” ។ ជាទីបំផុត អ្នកជំនាញបានណែនាំសមិទ្ធិផលវិទ្យាសាស្រ្តអីុនធើណែតនាំមុខគេចំនួន ១៤ ជាសមិទ្ធិផលវិទ្យាសាស្រ្តអីុនធើណែតនាំមុខគេប្រចាំឆ្នាំនេះ ដូចជា "ប្រព័ន្ធHarmonyOS Hongmeng" របស់ក្រុមហ៊ុន Huawei “បច្ចេកទេសAIថ្មីបង្ហាញរូបភាពជំងឺធ្ងន់ និងប្រព័ន្ធការគ្រប់គ្រងជំងឺពីចម្ងាយ”របស់សាកលវិទ្យាល័យប្រៃសណីយ៍និងទូរគមនាគមន៍ក្រុងប៉េកាំងជាដើម ។


  អ្នកបកប្រែ៖刘蓉