ថ្ងៃទី ២៦ ខែកញ្ញា ពេលព្រឹក ភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទំនប់ទឹកស្ថានីយ៍តំបន់វារីអគ្គិសនីកូឡាងចៅ ដែលបានធ្វើឱ្យមនុស្សចំនួន ៦២ នាក់ជាប់នៅតំបន់គ្រោះថ្នាក់ ។ ក្រោយពីការសង្គ្រោះ រហូតដល់ម៉ោង ១៧ ថ្ងៃទី ២៦ មនុស្សចំនួន ៤៨ នាក់ត្រូវបានបញ្ជូនទៅតំបន់សុវត្ថិភាព ។ ទំនប់ទឹកនេះបណ្តាលឱ្យបាត់ខ្លួនមនុស្សចំនួន ១២ នាក់ និង ២ នាក់បាត់បង់ជីវិត។
ក្រោយពីកើតហេតុ កម្លាំងសង្រ្គោះមកដល់ទីកន្លែង ដែលមានក្រុមអ្នកសង្រ្គោះចំនួន ១៤ ក្រុម ស្មើនឹងប្រមាណ ៧០០ នាក់ និងរថយន្តចំនួនជាង ៧០ គ្រឿង បានចាប់ផ្តើមស្វែងរកនិងជួយសង្គ្រោះ ។
ថ្ងៃទី ២៦ ខែកញ្ញា ក្រុមអ្នកសង្រ្គោះកំពុងស្វែងរក និងជួយសង្រ្គោះអ្នករួចរស់ជីវិត ។ក្រៅពីនេះ ក្រុមប៉ូលីសស្រុកធានឈានបំពេញកាតព្វកិច្ចក្នុងរយៈពេល ពេញ ២៤ ម៉ោង ដើម្បីធានាថាពុំមានមនុស្សនៅតំបន់គ្រោះថ្្នាក់ ។
ថ្ងៃទី ២៦ ខែកញ្ញា ក្រុមអ្នកសង្រ្គោះកំពុងដឹកជញ្ជូនមនុស្សជាប់ខ្លួនក្នុងកន្លែងគ្រោះថ្នាក់ ។
អ្នកបកប្រែ៖刘蓉