កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ពិធីប្រគល់-ទទួលធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេសBRICSបានបើកធ្វើនៅអាគារទីចាត់ការទូទៅដែលស្ថិតនៅខណ្ឌPudong ក្រុងសៀងហៃ អតីតជា ឧទ្យានរៀបចំពិព័រណ៍ពិភពលោក ។
ធនាគារអភិវឌ្ឍន៍ថ្មីនេះជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសBRICS ហើយក៏ជាអង្គការហិរញ្ញវត្ថុអន្តរជាតិដែលបង្កើតឡើងនៅក្រុងសៀងហៃផងដែរ ។ គិតរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍ថ្មីនេះបានអនុម័តលើគម្រោងនៃប្រទេសជាសមាជិកBRICS ចំនួន ៨០ ក្នុងទំហំទឹកប្រាក់ ៣ ម៉ឺនលានដុល្លារអាមេរិក ដែលបានគ្របដណ្តប់វិស័យជាច្រើន ដូចជាថាមពលដែលអាចកកើតឡើងវិញ គមនាគមន៍ ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម ។
ឆ្នាំ២០២២ ប្រទេសចិននឹងទទួលបន្ទុកជាប្រធានផ្លាស់វេននៃប្រទេសBRICS ភាគីចិននឹងរួមសហការជាមួយភាគីនានា ដើម្បីបញ្ចេញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃបណ្តាប្រទេសBRICS ក្នុងន័យរួមចំណែកកាន់តែសំខាន់ដល់កំណើនពាណិជ្ជកម្មនិងការវិនិយោគលើពិភពលោក ។