ពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិនលើកទី១៣បានសម្ពោធបើកនៅថ្ងៃទី ២៨ ខែកញ្ញានៅទីក្រុងជូហៃ ខេត្តក្វាងទុង ។ផលិតផលថ្មី បច្ចេកវិទ្យាថ្មី សេវាកម្មថ្មីនិងសមិទ្ធផលថ្មីក្នុងវិស័យកងទ័ពជើងគោក ជើងទឹក ជើងអាកាស ផ្កាយរណបនិងការរំខានដោយរលកអាកាសដែលតំណាងកម្រិតជឿនលឿនបំផុតរបស់ពិភពលោក ត្រូវបានដាក់បង្ហាញលើកដំបូងនៅប្រទេសចិននិងដាក់ចេញជាលើកដំបូងនៅលើពិភពលោក ។
យន្តហោះ"ស៊េរី ២០"បីប្រភេទ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបានប្រមូលផ្តុំគ្នានៅក្នុងពិព័រណ៍អាកាសចរណ៍លើកនេះ ដែលបានបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍផ្នែកឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ។